អភិបាលខេត្តកំពង់ឆ្នាំង ចូលរួមប្រជុំត្រៀមរៀបចំបុណ្យទន្លេលើកទី៥ នាថ្ងៃ១៥ មីនា ខាងមុខ
March 03, 2019 អ្នកទស្សនា :

      ឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩នេះ បានដឹកនាំប្រជុំគណៈកម្មការ អន្តរក្រសួង ដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការរៀបចំបុណ្យទន្លេលើកទី៥ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។

      សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំធ្វើរយៈពេល៣ថ្ងៃ ដោយមានព្រឹត្តិការណ៍និងសកម្មភាព កីឡា ទេសចរណ៍ វប្បធម៌ជាច្រើនដូចជា ការប្រកួតកីឡាលើទឹក លើគោក ពិធីដាំដើមឈើ ការរៀបចំសិក្ខាសាលា ការតាំងពិព័រណ៍ កសិទេសចរណ៍និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និង ភេសជ្ជៈ ការប្រគំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ និង សកម្មភាពផ្សេងៗទៀតជាច្រើន៕មុនីរម្យ ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ