អភិបាលខេត្តកំពង់ចាម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់ប្រជាពលរដ្ឋ ទាំង១៦គ្រួសារ ដែលត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់
March 03, 2019 អ្នកទស្សនា :

      ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអ៊ីស្លាមចំនួន១៦គ្រួសារ ស្ថិតក្នុងភូមិស្វាយតានាន់"ខ" ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់ ដែល បណ្ដាលមកពីទុ​សេខ្សែភ្លើង ចេញពីផ្ទះឈ្មោះលោក សូ ហ៊ីម ហើយក៏ឆេះរាលដាលដល់ផ្ទះទាំង១៦ អស់ទាំងស្រុងតែម្ដង។ ចំណែកសម្ភារទ្រព្យសម្បត្តិ សមត្ថកិច្ចកំពុងស្រាវជ្រាវ​យកព័ត៌មានលម្អិត ហើយអគ្គិភ័យនេះពុំមាន​មនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ គ្រោះថ្នាក់ អគ្គិភ័យនេះកាលពីវេលាម៉ោង៣៖១៦នាទីរសៀល ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។ សូមគូសបញ្ជាក់ផងដែរថា ការរងគ្រោះដោយអគ្គីភ័យនេះ ធ្វើឲ្យខាតបង់ថវិកា ប្រមាណជា ១៤លានរៀល ប្រាក់ដុល្លារ ចាង២ម៉ឺនដុល្លារ មាស ប្រមាណជា ២តម្លឹង កង់ដប់ និងផ្ទះចំនួន ១៤ខ្នងឆេះខ្ទេចខ្ទី និង ២ខ្នងទៀតឆាបឆេះប្រមាណជា ២០ -៣០%។

       ក្រោយពីទទួលបានដំណឹងនេះ នារសៀលថ្ងៃ សៅរ៍ ១១រោច ខែ កុម្ភៈ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកមកចែកជូន ដល់ប្រជាពលរដ្ឋ ទាំង១៦គ្រួសារ ។  ឯកឧត្តម បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យនេះ ។ ឯកឧត្តម បានបន្តទៀតថា បញ្ហាគ្រោះអគ្គីភ័យនេះ យើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហារនេះ  ដោយសារតែរដូវនេះជារដូវក្តៅ ដូចក្រសួងធនធានទឹក និងឧត្តុនិយមបានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋថា កម្ពុជា នឹងទទួលរងគ្រោះរាំងស្ងួត ព្រមទាំងកម្តៅ អាចឡើងខ្ពស់ទៀតផង។ ឯកឧត្តម ពិតជាមានការស្លុតចិត្តយ៉ាងខ្លាំងដែលបានលឺដំណឹងថាមានអគ្គិភ័យឆាបឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ១៦ខ្នងនេះ។ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ ខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត ឡើងវិញ ទោះបីជាយើងជួបគ្រោះអគ្គីភ័យនេះក៏ដោយ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសាររបស់យើងកុំអោយធ្លាក់ចុះអោយសោះ។

       ឯកឧត្តមបន្ថែមទៀតថាទោះបីជាអំណោយនេះតិចតួចក្តីតែក៏អាចដោះស្រាយនូវជីវភាពរបស់បងប្អូនបាន១រយះក៏ពិតមែនតែនេះគឺបានដោះស្រាយក្នុងពេលយើងកំពុងតែជួបការលំបាកនាពេលនេះ។ចំពោះអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារបងប្អូនខ្មែរអ៊ីស្លាម ដែលរងគ្រោះដោយអគ្គិភ័យចំនួន ១៦ គ្រួសារ នៅភូមិស្វាយតានន់ (ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ នាពេលនេះ ដែលក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី ចំនួន ២កេសតូច ទឹកត្រីចំនួន ១យួ ទឹកស៊ីអ៊ីវចំនួន១យួ ត្រីខកំប៉ុងចំនួន ១យួ ឃីត ចំនួន១កញ្ចប់ និងថវិកាចំនួន ២០០.០០០រៀល៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ