អភិបាលរងខេត្តសៀមរាប ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសាលាបឋមសិក្សាសំបួរថ្មីចំនួន ០១ខ្នង ០៥បន្ទប់ និងសមិទ្ធផលនានា
March 03, 2019 អ្នកទស្សនា :

       លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្ត្រខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីចំនួន ០១ខ្នង ០៥បន្ទប់ និងសំណង់ផ្ទះបាយ សួនកុមារ បង្គន់អនាម័យ និងរបងព័ន្ធជុំវិញស្រះ ក្នងសាលាបឋមសិក្សាសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សមិទ្ធផលទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់របស់ពុទ្ធិសាសនិកវត្ត Cheongryosna និងសប្បុរសជននានា នៃសាធារណរដ្ឋកូរ៉េ ដែលចំណាយអស់ថវិកាប្រមាណ ៥៥២០០ ដុល្លារ។ ពិធីសម្ពោធសមិទ្ធផលនេះក៏មានការចូលរួមពីព្រះតេជគុណ Hae Gyeong ប្រធានសង្ឃ នៃវត្តCheongryosna និងព្រះសង្ឃវត្តនានា នៃសាធារណរដ្ឋកូរ៉េ លោកស្រី អភិបាលស្រុកក្រឡាញ់ លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបប្រមាណ ៧៥០ នាក់ ។

        លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តក៏បានលើកឡើងនាព្រឹកថ្ងៃសៅរ៍ ១១ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៩ ថា នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលបានកើតឡើងនៅលើទឹកដីស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជាមួយនឹងការសាងសង់អគារថ្មីនេះ គឺដើម្បីអោយស្របតាមការកើនឡើងនូវសិស្សានុសិស្សពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។ ដោយឃើញនូវកំណើនសិស្សានុសិស្ស ទើបថ្នាក់ដឹកខេត្តគ្រប់លំដាប់ថ្នាក់បានស្វះស្វែងរកជំនួយបន្ថែមក្នុងការសាងសង់អគារសិក្សានេះ។ ទន្ទឹមនឹងនេះលោក អភិបាលរងខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណ Hae Gyeong ប្រធានសង្ឃ នៃវត្តCheongryosna និងព្រះសង្ឃវត្តនានា នៃសាធារណរដ្ឋកូរ៉េដែលបានបរិច្ចាកនូវធនធានផ្ទាល់ខ្លួនជួយដល់ការកសាងនូវអគារនេះឡើងបានជោគជ័យ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ បានចែកអំណោយដល់ប្រជាពលរដ្ឋចូលរួម ក្នុងម្នាក់ៗទទួលបាន សារ៉ុង ០១ និងសិស្សានុសិស្សក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៉ិច ខ្មៅដៃផងដែរ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ