អភិបាលរងខេត្តស្វាយរៀង អញ្ជើញចូលរួមកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្លឹបហាត់ក្បាច់គុន របស់ស្នងការដ្ឋាននគរបាលខេត្ត
March 02, 2019 អ្នកទស្សនា :

      នៅ​ស្នងការដ្ឋាននគរបាលខេត្ត​ស្វាយរៀង មានរៀបចំពិធីបិទសន្និបាត​បូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩​ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក ឌី វិជ្ជា អគ្គស្នងការរង​នគរបាល​ជាតិ​ ​​តំណាងឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការនគរបាលជាតិ ​និងលោក​ ហែម​ ពិសិដ្ឋ​ អភិបាលរង​​ខេត្ត តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី​លោកឧត្តមសេនីយ៍ទោ​ស្នងការនគរបាលខេត្ត​ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ លោកតំណាងប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត​​ លោក​ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង ស្រុក លោក លោកស្រី ស្នងការរង លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោក លោកស្រី នាយ នាយរងការិយាល័យ លោកមេបញ្ជាការ លោកមេបញ្ជាការរងវរសេនាតូច នគរបាលការពារព្រំដែនគោកទាំងពីរ​ លោកអធិការ អធិការរងនគរបាលក្រុង ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន​  និងកងកម្លាំង សរុបវត្តមានប្រមាណ ២៨៨​នាក់។

      មានប្រសាសន៍​បិទសន្និបាទ​ ក្នុងឱកាសនោះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ ​អគ្គស្នងការរង​នគរបាល​ជាតិ និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត នារសៀលថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ ដែលបានដឹកនាំកងកម្លាំង​ ក្នុងការងាររក្សាការពារសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ​ ជូនប្រជាពលរដ្ឋ​ និងវិនិយោគទុនជាតិ​ អន្តរជាតិ​ ជាពិសេសបានអភិវឌ្ឍន៍អង្គភាព​ ចាប់តាំងពីថ្នាក់ស្នងការដ្ឋាននគរបាលខេត្ត​ រហូតដល់ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់​ ។ 

      ក្នុងឱកាសនោះផងដែរ គណៈអធិបតី បានសំណូមពរដល់កងកម្លាំងទាំងអស់ត្រូវបន្ត​ការងារឲ្យបានល្អបន្ថែមទៀត​ ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំ​ មានសុវត្ថិភាព​​ ការចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀន​ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរិមា ។

     បន្ទាប់មកឯកឧត្តម​គណៈអធិបតី ក៏បានអញ្ជើញ​កាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ក្លឹបហាត់ក្បាច់គុន​ របស់ស្នងការដ្ឋាននគរបាលខេត្ត​ ដែលមានទំហំ​ ២០x១៦ម៉ែត្រ​  និងកំពស់​ ៦​ ម៉ែត្រ ដែលចំណាយថវិកា​ អស់​ប្រមាណ​ ៥ ម៉ឺនដុល្លា​រ ព្រមទាំងបានធ្វើពិធីប្រគល់ប្រកាសតែងតាំងមុខតំណែង​ស្នងការរងនគរបាលខេត្ត ១​ រូប​ និងបំពាក់ឋានន្តរស័កិ្ត​ ៧​ រូប និងគ្រឿងឥស្សរយសជូនមន្ត្រីចំនួន២៤រូប ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ