ខេត្តពោធិ៍សាត់ រៀបចំកម្មវិធីស្តីពី ការបញ្រ្ជាបការយល់ដឹង និងការធ្វើអនាម័យសម្អាតបរិស្ថានក្រុង
March 02, 2019 អ្នកទស្សនា :

      ខេត្តពោធិ៍សាត់នៅថ្ងៃសុក្រ ១០រោច​ ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅមុខវេទិកាអុំទូកខេត្តពោធិ៍សាត់ មានកម្មវិធីមួយស្តីពី ការបញ្រ្ជាបការយល់ដឹង និងការធ្វើអនាម័យសម្អាតបរិស្ថាន ក្រុងពោធិ៍សាត់ ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ​ “ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពក្តៅ  ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ៧៖០០ នាទីព្រឹក ក្រោមអធិបតីភាពលោកស្រី ម៉ែន ផល្លី អភិបាលនៃគណៈអភិបាលរងខេត្តពោធិ៍សាត់ ក្នុងការដឹកនាំក្រុមការងារសម្អាតបរិស្ថាន។ សមាសភាពចូលរួមមាន៖ រដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋបាលក្រុងពោធិ៍សាត់   ព្រះសង្ឃ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរអប់រំ  យុវជន និងកីឡា មន្ទីរសាធារណៈការ និងដឹកជញ្ជូន  ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់សឹករងខេត្ត អនុវិទ្យាល័យពោធិ៍សាត់ អនុវិទ្យាល័យព្រែកស្តី អនុវិទ្យាល័យទាចំរ៉ាត់ លោកគ្រូអ្នកគ្រូ និស្សិតមកពីសាកលវិទ្យាល័យ អង្គខេមរ៉ា និស្សិតមកពី សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច និស្សិតមកពីវិទ្យាស្ថាន គ្រប់គ្រង់ និងអភិវឌ្ឍន៍ និស្សិតមកពីវិទ្យាស្ថាន ពហុបច្ចេកទេស សិស្សកាកបាទក្រហម សិស្សកាយរិទ្ធ សង្កាត់លកលស សង្កាត់ព្រៃញី សង្កាត់រលាប សង្កាត់បន្ទាយដី ប្រជាការពារភូមិ អ្នកម៉ៅការភាស៊ីផ្សារ និងប្រជាពលរដ្ឋ សរុបចំនួន ២.២២០ អង្គនាក់ ។​

       នៅក្នុងយុទ្ធធាការបញ្រ្ជាបការយល់ដឹង និងការធ្វើអនាម័យសម្អាតបរិស្ថាន ក្រុងពោធិ៍សាត់ ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ​  “ទីក្រុងស្អាត៖  ទីក្រុងផ្តល់ភាពកក់ក្តៅ” នេះផងដែរយើងបានបែងចែកជា ១៦ក្រុម ហើយក្រុមនីមួយទទួលខុសត្រូវក្នុងការសម្អាតទៅតាមមុខសញ្ញាដែលបានគ្រោងទុក​ មានដូចជា ដងផ្លូវ សួនច្បារ មាត់ស្ទឹង ផ្សារ សាលារៀន ។ ជាលទ្ធផលនៃការចូលរួមក្រោមបរិយាកាសរីករាយនេះផងដែរ យើងឃើញថា មន្រ្តីរាជការ ក៏ដូចជាកងកំលាំងប្រដាប់អាវុធទាំង៣ ប្រភេទ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋ បានចូលរួមយ៉ាងច្រើនកុះករក្នុងការជួយសម្អាតបរិស្ថានក្រុងពោធិ៍សាត់របស់យើង៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ