ខេត្តកែប៖ប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១)
March 02, 2019 អ្នកទស្សនា :

       នៅសាលាខេត្តកែប បានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១ ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប។ នៅក្នុងឱកាសនេះ ឯកឧត្ដមអភិបាលខេត្ត  និងជាប្រធានគណៈកម្មាធិការបានមានអនុសាសន៍ នារសៀលថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០១  ខែមីនា ឆ្នាំ២០១៩ នៅក្នុអាណត្តិទី២របស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តបានខិតខំអនុវត្តន៍ទៅតាមគម្រោងកម្មវិធីបានល្អហើយ  បើទោះមិនបានត្រឹមត្រូវ១០០%ក៏ដោយ ក៏នេះជាបទពិសោធន៍ ជាដំណាក់កាលដកបទពិសោធន៍ផងធ្វើផង បណ្ដុះបណ្ដាលផងរៀនផង។  ដូច្នេះនៅក្នុងអាណត្តិបន្តទៀតនេះ យើងគួរបង្កើនសម្ថភាពបន្ថែមទៀត ប្រកបដោយការខុសត្រូវ ដោយត្រូវមានការសួរនាំ ផ្តល់យោបល់កែលម្អ គ្នាទៅវិញទៅមក ធ្វើយ៉ាងអោយគ្រប់គម្រោងដែលបានលើកឡើង និងមានការគាំទ្រត្រូវបានអនុវត្តដោយជោគជ័យ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ