អភិបាលរងខេត្តបន្ទាយមានជ័យ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារ សម្រួលដំណើរ ដឹកជញ្ជូនភ្ញៀវ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រចាំឆ្នាំ២០១៨ និងទិសដៅអនុវត្តឆ្នាំ២០១៩
March 01, 2019 អ្នកទស្សនា :

       រយៈពេល​១២ខែ​ ឆ្នាំ​២០១៨​ ភ្ញៀវ​ទេស​ចរបរទេសចូលមក តាមច្រកទ្វារ​ព្រំដែនអន្តរជាតិប៉ោយប៉ែតមានចំនួន​ ៤៥៦,៤៤១នាក់​ និងមាន៩៥សញ្ជាតិ​ ។ ក្នុងនោះភ្ញៀវទេសចរត្រលប់ទៅវិញមានចំនួន ៤៧២,៩៨៩នាក់​​ ។ នេះបើយោងតាម​របាយការណ៍ភ្ញៀវទេសចរ ក្នុងរយៈពេល​១២ខែ​ ឆ្នាំ​២០១៨​ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ​ សម្រួលដំណើរ​ និងដឹកជញ្ជូនភ្ញៀវ​ និងអ្នកដំណើរនៅតំបន់​ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត​ ប្រចាំឆ្នាំ២០១៨​ និងទិសដៅអនុវត្តបន្ត​ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្ដម​ ហោ​ សារុន​ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ និងជាប្រធានលេខាធិការដ្ឋា​ន​ គ.អ.ច.ទ​ តំណាង​ ឯកឧត្ដម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ដែមានការចូលរួមលោក​ស្រី​ រស់​ សុផានី​ អភិបាលរងខេត្ត​ តំណាង​ ឯកឧត្ដម​ សួន​ បវរ​ អភិបាលនៃគណៈអភិបាលខេត្ត​ រួមនឹងអ្នកពាក់ព័ន្ធបានចូលរួមនាសណ្ឋគា​ លី​ ក្រុងប៉ោយប៉ែត​ នៅថ្ងៃទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ​ម្សិលមិញ ។

      ឯកឧត្ដម​ ហោ​ សារុន​ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ បានលើកឡើងថា​ ៖​ ច្រកទ្វារ​ព្រំដែនអន្តរជាតិប៉ោយប៉ែត​ គឺជាច្រកទ្វារព្រំដែនគោក​ និងជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់​ ក្នុងការផ្លាស់ប្តូរទំនិញ​ កម្ពុជា​-​ថៃ​ ពិសេសភ្ញៀវទេសចរគ្រប់ជាតិសាសន៍បានឆ្លងកាត់ចូលមកកម្ពុជា​ តាមរយៈ​ច្រកទ្វារខាងលើ ។ ជាមួយនឹងកំណើនទេសចរ​    ដែលបានចូលមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ លោកបានជម្រុញដល់អាជ្ញាធរ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវពង្រីងលើការងារសន្តិសុខ​ សណ្តាប់ធ្នាប់​ នៅតំបន់ច្រកព្រំដែន​ ដើម្បីធានាដល់អ្នកទេសចរដែលចូលមកកម្ពុជាមានទំនុកចិត្ត​ លើកិច្ចការការ​ពារ​ សន្តិសុខ​ សណ្តាប់​ធ្នាប់​ជូនពួកគាត់​​។​ ឯកឧត្ដម​ក៏បានធ្វើការណែនាំបន្ថែមដល់មន្ទីរស្ថាប័នពាក់ព័ន្ធ​ ត្រូវមានការសង់ទីសំចតសម្រាប់ភ្ញៀវទេសចរសម្រាកឲ្យបានសមរម្យ​ ទាំងការរៀបចំ​ទីកន្លែង​ និងបន្ទប់ទឹកជាដើម​ ។ ម្យ៉ាង​វិញ​ទៀតសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការណែនាំដល់អាជីវករ​ អ្នកអូស​រទេះដឹកត្រី​ ត្រូវបឈ្ឈប់ការបង្ហូរទឹកសំអុយពីត្រី នៅចំនុចព្រំដែនខាងលើ​ ព្រោះបង្កឲ្យមានក្លិន​មិនល្អ​ ជាហេតុធ្វើឲ្យប៉ះពាលដល់ភ្ញៀវទេសចរណ៍ ដែលចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិ​ ដោយវាមានក្លិនមិនល្អ​ ។ ដោយក្នុងនោះក៏មានការរៀបចំសណ្តាបធ្នាប់ចាប់បន្ទាត់ព្រំដែន​ មករង្វង់​ មូលថ្មី​ និងបន្តទៅផ្នែកខាងកើតរង្វង់មូលផងដែរ​ ៕​មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ