រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រគល់ ទទួលប័ណ្ណសមាជិកបេឡាជាតិរបបសន្ដិសុខសង្គម(ប.ស.ស) និងផ្សព្វផ្សាយគោលនយោបាយនៃការអនុវត្តរបបសន្ដិសុខសង្គមជូនមន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក
March 01, 2019 អ្នកទស្សនា :

      នៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ ទទួលប័ណ្ណសមាជិកបេឡាជាតិរបបសន្ដិសុខសង្គម(ប.ស.ស) និងផ្សព្វផ្សាយគោលនយោបាយនៃការអនុវត្តរបបសន្ដិសុខសង្គមជូនមន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក ក្រោមអធិបីតភាពលោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកអ៊ុន សុផលនាយករដ្ឋបាលសាលាខេត្ត តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អភិបាលរងក្រុង ស្រុក និងមន្រ្ដីសាលាខេត្តសរុបប្រមាណ១១០នាក់។

      ក្រោយពីឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍សំណេះសំណាលបើកកម្មវិធីរួចមក ដើម្បីឱ្យសមាជិក សមាជិកាក្នុងពិធីនោះយល់ដឹងពីអត្ថប្រយោជន៍នៃប័ណ្ណប.ស.ស លោកអ៊ុន សុផល នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញជូនដោយសង្ខេបដោយបញ្ជាក់អំពីអត្ថន័យនៃប័ណ្ណប.ស.ស វិសាលភាពនៃការប្រើប្រាស់ និងគោលបំណងនៃការប្រើប្រាស់ប័ណ្ណប.ស.ស។ ថ្លែងបិទក្នុងកម្មវិធីប្រគល់ ទទួលប័ណ្ណសមាជិកប.ស.ស ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងថា៖ការផ្ដល់ជូនប័ណ្ណប.ស.សដល់មន្ត្រីគ្រប់លំដាប់ថ្នាក់នេះ សបញ្ជាក់ឱ្យឃើញថា ទន្ទឹមនឹងការតំឡើងប្រាក់បៀវត្សប្រចាំឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកខ្ពស់ក្នុងការដោះស្រាយបញ្ហាហានិភ័យការងារ និងការថែទាំសុខភាពមន្ត្រីសាធារណៈដែលខិតខំបំពេញការងារជូនមាតុភូមិអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ ការគិតគូដោះស្រាយនេះ គឺធ្វើយ៉ាងណាឱ្យមន្ត្រីរាជការគ្រប់ៗរូបមានលំនឹងក្នុងការបំពញការងារជូនរដ្ឋ។

       ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំពាវនាវឱ្យតំណាងក្រុង ស្រុកដែលបានមកចូលរួមនៅថ្ងៃនេះ ត្រូវផ្សព្វផ្សាយបន្ដអំពីអត្ថន័យ និងអត្ថប្រយោជន៍ឱ្យបានទូលំទូលាយដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីក្រោមឱវាទឱ្យបានយល់កាន់តែច្បាស់ជៀសការប្រើប្រាស់ទៅមិនចំទិសដៅគោលនយោបាយរបស់រដ្ឋាភិបាល៕អែមមី

 

ប្រភពៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ