អភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅទីក្រុងគួនមីន ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន
March 01, 2019 អ្នកទស្សនា :

       ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រតិភូខេត្តសៀមរាបចំនួន ១៩រូបដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើទស្សនកិច្ចនៅទីក្រុងគួនមីន ខេត្តយូណាន សាធារណ រដ្ឋប្រជាមានិតចិន ក្នុងគោលបំណង ដើម្បីពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការដែល ខេត្តយូណាន ជាមួយនិងខេត្តសៀមរាប តាំងពីឆ្នាំ២០០៦ និងការផ្តល់បទពិសោធន៍គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ខេត្ត អោយកាន់តែទំនើប និងមានសណ្តាប់ធ្នាប់ល្អ។ -ក្នុងដំណើរទស្សនកិច្ចនេះប្រតិភូខេត្តសៀមរាប ក៏បានធ្វើទស្សនកិច្ចមន្ទីរពិសោធន៍សុវត្ថិភាពចំណីអាហារ Yunnan Yunce Quality Testing Co., Ltd. និងសិក្សាពីការត្រួតពិនិត្យ នូវស្តង់ដារសុវត្ថិភាពចំណីអាហារដែលក្រុមហ៊ុនបានធ្វើកន្លងមកជាង១២០០០ករណីរួចមកហើយ។ -ប្រតិភូខេត្ត និងលោកអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងគួនមីន បានជួបសម្តែងការគួរសមជាមួយ ជាមួយលោកជំទាវ Li Malin អភិបាលរងខេត្តយូណាន និងបានជម្រាបជូនលោកជំទាវស្តីពីការរីកចំរើនរបស់ទីក្រុងសៀមរាប និងវិស័យផ្សេងៗរបស់ខេត្ត។

       ជាមួយគ្នានេះលោកជំទាវបានជម្រាបជូនប្រតិភូខេត្តសៀមរាប ស្តីពីការជម្រុញកិច្ចសហប្រតិបត្តិការចំនួន៤បន្ថែមទៀត៖ ១. ពង្រឹងទំនាក់ទំនងមន្ត្រីជាន់ខ្ពស់រវាងខេត្តទាំង២បន្ថែមទៀត តាមរយៈការធ្វើទស្សនកិច្ចទៅវិញទៅមក និងវិស័យផ្សេងទៀត។ ២.ជម្រុញគម្រោងអភិវឌ្ឍន៍នានា ដូចជាវិស័យអប់រំ វប្បធម៌ ទេសចរណ៍ ឲ្យទទួលបាននូវលទ្ធផលគួរឲ្យកត់សម្គាល់។ ៣.ជម្រុញនូវកិច្ចសហប្រតិបត្តិការខាងវិស័យសុខាភិបាល ដោយលោកជំទាវគ្រោងរៀបចំពេទ្យចិនមួយចំនួនដើម្បីមកព្យាបាលជូនប្រជាពលរដ្ឋខេត្តសៀមរាប ដែលមានជំងឺភ្នែកឡើងបាយ។ ៤.ជម្រុញឯកជនវិស័យទេសចរណ៍ខេត្តទាំង២ អោយមានទំនាក់ទំនងកាន់តែស្អិតរមួតដើម្បីជម្រុញវិស័យទេសចរណ៍ខេត្តទាំង២អោយកាន់តែរីកចំរើនឡើងថែមទៀត -ប្រតិភូខេត្ត ក៏បានធ្វើទស្សនកិច្ចនៅតំបន់ទេសចរណ៍សំខាន់ៗ និងទីក្រុងរណបថ្មីរបស់ទីក្រុងគួនមីនផងដែរ៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ