អភិបាលខេត្តកំពត ប្រជុំរៀបចំអនាម័យក្នុងក្រុងកំពត នឹងត្រៀមរៀបចំអបអរសាទរបុណ្យកំពតសង្រ្កាន ឆ្នាំ២០១៩ ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ
March 01, 2019 អ្នកទស្សនា :

       នៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរៀបចំអនាម័យក្នុងក្រុងកំពត ត្រៀមរៀបចំអបអរសាទរបុណ្យកំពតសង្រ្កាន ឆ្នាំ២០១៩ ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលមានការអញ្ជើញចូលរួមពី នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត អភិបាលក្រុងកំពត ចៅសង្កាត់ទាំង៥ និងមន្ត្រី សរុប ២១នាក់។

       ឯកឧត្តម ជាវ តាយ បានជម្រុញឲ្យមន្ទីរពាក់ព័ន្ធ សាលាក្រុង សង្កាត់ទាំង៥ធ្វើផ្សព្វផ្សាយអនុវត្តដល់ប្រជាពលរដ្ធចូលរួមសម្អាតអនាម័យ រៀបចំលំនៅដ្ឋាន សោភណ្ឌភាព តុបតែងលម្អ ហើយរដ្ឋបាលក្រុងត្រូវណែនាំឲ្យក្រុមហ៊ុន Gaea ប្រមូលសំអាតអោយទៀងទាត់ សម្អាតតាមដងផ្លូវក្នុងក្រុងកំពតឲ្យបានល្អប្រសើរ គុណភាព ត្រៀមរៀបចំ កំពតសង្រ្កាន ឆ្នាំ២០១៩៕អែមមី

 

ប្រភពៈរដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ