អភិបាលខេត្តកំពត អនុញ្ញាតឱ្យគណៈប្រតិភូថៃ ចូលជួបសម្តែងការគួរសម
March 01, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អនុញ្ញាតឱ្យគណៈប្រតិភូថៃ ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម។ អញ្ជើញចូលរួមពិធីនេះរួមមាន៖ គណៈប្រតិភូស្ថានទូតថៃ នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត សរុប ២៥ នាក់។

       ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតថៃ បានដឹកនាំគណៈប្រតិភូថៃ អញ្ជើញមកទស្សនកិច្ច និងសម្តែងការគួរសមនៅខេត្តកំពត នាពេលនេះគឺមានបំណងដូចខាងក្រោម៖

១.ពង្រឹងចំណងកិច្ចសហប្រតិបត្តិការ កម្ពុជា ថៃ ២.សិក្សាស្វែងយល់បន្ថែមលើការងារធុរកិច្ច វិនិយោគ ទេសចរណ៍ ទិន្នន័យការចុះបញ្ជីទូក ៣.ការតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍តាមផ្លូវគោក ផ្លូវទឹកភាគខាងត្បូង ថៃ កម្ពុជា វៀតណាម ៤.ជម្រុញកំណើនវិនិយោគិនថៃ មកវិនិយោគនៅខេត្តកំពតឲ្យបានច្រើន កន្លងមកក្រុមហ៊ុនថៃបានផ្តល់ការងារជូនប្រជាពលរដ្ឋ និងផ្តល់ការសិក្សាដល់សិស្ស និស្សិត។

       ឯកឧត្តម ជាវ តាយ បានរីករាយស្វាគមន៍គណៈប្រតិភូថៃ ដែលបានអញ្ជើញមកទស្សនានៅខេត្តកំពត នាពេលនេះ ហើយឯកឧត្តម ស្នើឲ្យឯកឧត្តម អគ្គឯករាជទូតថៃ ជួយផ្សព្វផ្សាយដល់វិនិយោគិន និងទេសចរណ៍ថៃ មកកាន់ខេត្តកំពត ឲ្យបានច្រើនជាងមុន៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ