អភិបាលខេត្តព្រះវិហារ ស្នើឲ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ពិសេសត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ
March 01, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះវិហារដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានរៀបចំពិធីបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយ រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ក្រោមអធិបតីភាពលោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហាររួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្អូនៗយុវជននិងសមាគមន៍អ្នករត់ម៉ូតូឌុប ជាច្រើនរូបផងដែរ។

      នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់មន្រ្តីរាជការ យុវជន និងបងប្អូនប្រជា ពលទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ជាពិសេសចំពោះទោចក្រ យានយន្ត ដោយត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ នៅពេលបើកបរ មិនថាទីជិតឬឆ្ងាយ ដើម្បីអាយុជីវិតយើងនិងក្រុមគ្រួសារយើង។ បន្ថែមពីនេះឯកឧត្តមអភិបាលមានប្រសាសន៍ថា ប៉ូលីសចរាចរណ៍គ្មានអ្វីគួរអោយខ្លាច បើសិនជាយើងទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ និងសូមចូលរួមទាំងអស់គ្នាកាត់បន្ថយឲ្យបានជាអតិបរិមានូវគ្រោះថ្នាក់ចរាចរណ៍នេះនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអប់រំផ្សព្វផ្សាយពីច្បាប់ និងវិធានការ នានាចំពោះការល្មើសច្បាប់ចរាចរណ៍ ទៅដល់ ស្រទាប់យុវជនទាំងក្នុង និងក្រៅសាលារៀនយើងឲ្យបានជាប្រចាំផងដែរ។ ក្នុងពេលនោះដែរលោក ជំទាវ មិនមាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញចែកមួកសុវត្ថិភាពចំនួន៣០០មួក ជូនដល់អ្នកចូលរួមទាំងអស់ ក៏ដូចជាចុះចែកមួយកសុវត្ថិភាពតាមសាលារៀនក្នុងក្រុងព្រះវិហារផងដែរ។

      សូមបញ្ជាក់ផងដែរយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបញ្ជាក់ថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ថយចុះពី៩៤លើក នៅឆ្នាំ២០១៧ មកត្រឹមចំនួន៧៧លើក នៅឆ្នាំ២០១៨ គឺថយចុះចំនួន ១២លើក បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៧ នៅទូទាំងខេត្តព្រះវិហារ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ