អភិបាលរងខេត្តបន្ទាយមានជ័យ ចូលរួមធ្វើទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៤
February 28, 2019 អ្នកទស្សនា :

       នៅព្រឹកព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ខេត្តបន្ទាយមានជ័យ បានប្រារព្ធទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យនៅសាលាខេត្តក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម សួន បវរ អភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុ សិស្ស និង ប្រជាពលរដ្ឋចំនួន៥០០នាក់។

      លោកវរៈសេនីយ៍ឯក សន ផេង ស្នងការរងទទួលការងារបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលកខេត្តបន្ទាយមានជ័យ បានអោយដឹងថា ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ធ្វើឡើងដើម្បីជំរុញដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុនេះ។ លោកស្នងការរងបានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ មានអគ្គិភ័យកើតឡើងចំនួន ៣៧ លើក ខូចខាតផ្ទះ១៧ ខ្នង រថយន្ត៧ គ្រឿង តូប៣ខ្នង កុដ ៣ខ្នង.បន្ទប់ស្នាក់នៅ ៣បន្ទប់ ប្រាក់ខ្មែរ ២៤,៨៩០,០០០រៀល ប្រាក់បាតចំនួន ៤៧៣,០០០បាត ប្រាក់ដុល្លា ១៦៨ដុល្លា និងសម្ភារៈផ្សេងៗទៀត ហើយបានជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ដោយបានប្រើប្រាស់ទឹកអស់ចំនួន៥៣រថយន្ត ។ ក្រៅពីសកម្មភាពជួយអន្តរាគមន៍ មន្រ្តីជំនាញបានចុះធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ម្ចាស់រោងចក្រសហគ្រាស និង ប្រជាពលរដ្ឋអំពីរបៀបនៃការសង្រ្គោះបឋម ព្រមទាំងបង្ហាត់បង្រៀន អំពីរបៀបនៃការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័នៅពេលមានអគ្គីភ័យកើតឡើងជាយថាហេតុផងដែរ ។

       មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាគ្រោះអគ្គិភ័យ ពិតជាបានបង្កនូវ វិនាសកម្ម បាត់បង់អាយុជីវិត ធ្លាក់ខ្លួនពិការភាពចំពោះបងប្អូនប្រជាពលរដ្ឋ និងធ្វើអោយខាតបង់ ទ្រព្យសម្បត្តិរដ្ឋ សាធារណៈ និង ឯកជន ផងដែរ ។ ឯកឧត្តមបានប្រសាសន៍បន្តទៀតថា ការបង្ការពន្លត់អគ្គិភ័យគឺជាករណីកិច្ចគ្រប់មន្ទីរ អង្គភាព ផ្នែកឯកជន និង ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ និង ចូលរួមពន្លត់អគ្គីភ័យនៅពេលមានគ្រោះអគ្គីភ័យកើតមានឡើងនិងត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីបង្ការ និង ពន្លត់អគ្គីភ័យនិងលិខិតបទដ្ឋានគតិយុត្តនានានិងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីវិធានការណ៍បច្ចេកទេសបង្ការនិងពន្លត់អគ្គិភ័យនៅគ្រប់សណ្ឋាគារផ្ទះ សំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនក្លឹប កម្សាន្តតាមផ្សារនិងអាជីវកម្មនានាគឺត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាពបង្ការពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។ លោកបានអំពាវនាវដល់គ្រប់ស្ថាប័ន មន្ត្រីរាជការ និង វិស័យឯកជនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំឲ្យកើតមានអគ្គិភ័យនេះក្នុងនោះដែរអាជ្ញាធដែនដីគ្រប់ជាន់ថ្នាក់ក៏ត្រូវបង្កើននូវការចាត់វិធានផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន គ្រប់វិនាទីចំពោះដើមចោទ ដែលអាចបង្កកើតមានអគ្គិភ័យដូចជាភ្លើងចង្ក្រានភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងព្រៃ ភ្លើងបារី រំសែវជាតិផ្ទុះប្រេងឥន្ធៈឧស្ម័នចំហេះសារធាតុគីមីដែលជាវត្ថុងាយឆេះសំខាន់លើបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គីសនីនៅតាមលំនៅដ្ឋានសណ្ឋាគារផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និង ក្លឹបកំសាន្តជាដើម ។ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំអោយមានគ្រោះ ថ្នាក់អគ្គិភ័យកើតឡើង៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តបន្ទាយមានជ័យq

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ