អភិបាលរងខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
February 28, 2019 អ្នកទស្សនា :

      នៅព្រឹកព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប បានដំណើរការកិច្ចប្រជុំប្រចាំខែកុម្ភៈ ក្រោមការដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជាសមាជិក និងអង្គការដៃគូជាតិ អន្តរជាតិ នានាក្នុងខេត្តសៀមរាប សរុប ៥៧នាក់ ស្រី២៨នាក់។ នៅក្នុងដំណើរការកិច្ចប្រជុំ គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជាសមាជិក បានធ្វើសេចក្តីរាយការអំពីលទ្ធផលការងារទៅតាមជំនាញ និងបានឆ្លើយតបទៅនឹងផែនការដែលអង្គប្រជុំបានដាក់ជូនកន្លងមក រួមមាន៖

១. ការផ្សព្វផ្សាយ អំពីច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ២. ការតាមដានការអនុវត្តច្បាប់ នីតិវិធីរបស់តុលាការ អំពីចំណាត់ការរបស់មេធាវីក្នុងរឿងនីមួយៗពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (មន្រ្តីនគរបាលយុត្តិធម៌) ៣.កិច្ចសហការជាមួយអង្គការដៃគូរនិងមន្ទីរពាក់ព័ន្ធក្នុងការផ្តល់សេវាជួយជនរងគ្រោះ មណ្ឌលសុវត្ថិភាព មណ្ឌលស្នាក់នៅរបស់កុមារ និងសូមធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ ព្រមទាំងបន្តគ្រប់គ្រងអតីតពលករដែលបានត្រឡប់មកវិញឲ្យបានច្បាស់លាស់។ ៤. ការធ្វើអធិការកិច្ចទៅលើពលករបរទេស និងអធិការកិច្ចពលកម្មកុមារ ការផ្សព្វផ្សាយរបបសន្តិសុខសង្គម ការផ្តល់វិជ្ជាជីវៈ និងផ្តល់សេវារកការងារធ្វើ។ ៥. ការគ្រប់គ្រងទិន្នន័យពលករចំណាកស្រុកស្របច្បាប់ និងមិនស្របច្បាប់ ទៅក្រៅប្រទេស។ ៦. ការទទួលពលរកពីក្រៅប្រទេស និងការបញ្ជូនបន្តទៅសហគមន៍ ឬ ការផ្តល់សេវាជំនាញវិជ្ជាជីវៈ។ ៧. ការគ្រប់គ្រង និងត្រួតពិនិត្យមណ្ឌលកំសាន្តមនុស្សពេញវ័យ ការផ្សព្វផ្សាយទៅដល់មគ្គុទេសទេសចរណ៍ ពិសេសទេសចរផ្លូវភេទលើកុមារ និងស្រ្តី។ ៨. ការផ្តល់បច្ចេកទេសកសិកម្ម ការចិញ្ចឹមសត្វ ការដាំដំណាំស្រូវ ដំណាំរួមផ្សំ និងការដាំដុះផ្សេងៗទៅដល់ជនរង គ្រោះដោយ អំពើ ជួញដូរមនុស្សឲ្យបានចូលរៀនក្នុងសហគមន៍កសិករ កសិកម្ម។ ៩. ការផ្តល់ព័ត៌មានទីផ្សារផលិតផល ដល់ក្រុមគោលដៅរបស់សហករ នៅសហគមន៍។ ១០.ការចុះត្រួតពិនិត្យផ្សព្វផ្សាយនៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លិប មណ្ឌលកំសាន្ត អំពីច្បាប់ស្តីពីការប្រឆាំងការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ការពរពោះជំនួស និងការជួញដូរសរីរាង្គ ព្រមទាំងសហការក្នុងការបង្ការបង្ក្រាប ទប់ស្កាត់រាល់បទល្មើស។ ១១.ការធ្វើស្ថិតិទណ្ឌិតជាស្រ្តីដែលកំពុងជាប់ឃុំក្នុងពន្ធធនាគារខេត្តសៀមរាបនិងកុមារតាមម្តាយក្នុងពន្ធធនគារដើម្បីពិនិត្យរកដំដោះស្រាយតាមនីតិវិធីច្បាប់ ក្នុងការការពារសិទ្ធិកុមារ។ ១២. ការផ្សព្វផ្សាយឱកាសការងារសម្រាប់ប្រជាពលរដ្ឋដែលចង់រកការងារធ្វើ (របស់មជ្ឈមណ្ឌលការងារ ខេត្តសៀមរាប)៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ