អភិបាលខេត្តកំពត ចុះពិនិត្យលើការងាររៀបចំអំពូលភ្លើង និងគម្រោងអភិវឌ្ឍន៍បន្ថែមនៅក្នុងមណ្ឌលពហុកីឡាដ្ឋានខេត្ត
February 28, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោចខែមាឃឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអស់លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព មួយចំនួនជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យស្វែងយល់លើការងាររៀបចំដាក់បង្គោលនិងអំពូលភ្លើង ដែលមានលក្ខណៈស្តង់ដារបម្រើដល់ការប្រកួតក្នុងវិស័យកីឡាបាលទាត់ និងសិក្សាបន្តលើគម្រោងដើម្បីអភិវឌ្ឍន៍បន្ថែមមួយចំនួនទៀតនៅក្នុងទីលានមណ្ឌល កីឡាដ្ឋានខេត្តកំពតនេះ។

      សូមបញ្ជាក់ថា៖ វិស័យកីឡានៅក្នុងខេត្តកំពតបច្ចុប្បន្ននេះ មានការវិវត្តន៍រីកចម្រើនគួរអោយកត់ សម្គាល់លើសក្តានុពលកីឡាករជម្រើសខេត្តក៏ដូចស្រទាប់មជ្ឈដ្ឋានមហាជនមប្រជាជន ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

      ក្នុងនោះក៏មានការជ្រោមជ្រែងជួយឧបត្ថម្ភគាំទ្រជំរុញលើកទឹកចិត្តពីរដ្ឋបាលខេត្តនិងសប្បុរសជននានាផងដែរ។ ពិសេសការជម្រុញលើទឹកចិត្តដល់អាជ្ញធរខេត្តក៏កីឡាករក្នុងស្រយទាប់យុវជន យុវនារី ពីសំណាក់ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងកងយោធលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការជ្រោមជ្រែង ពីឯកឧត្តម ឧត្ដម សេនីយ៍ឯក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានផ្ដល់នូវបង្គោលនិងបំពាក់អំពូលភ្លើងមានលក្ខណៈស្តង់ដារមានតម្លៃប្រមាណ៤០ម៉ឺនដុល្លាសម្រាប់បម្រើដល់ការប្រកួតបាល់ទាត់ និងនៅចំពោះមុខដ៏ខ្លីនេះដែរ រដ្ឋបាលខេត្តនឹងមានគម្រោងអភិវឌ្ឍន៍បន្តទៀត ដោយត្រៀមរៀបចំដាក់កៅអីសម្រាប់ទទួលទស្សនិកជនចូលទស្សនាផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ