រដ្ឋបាលខេត្តព្រះសីហនុ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩
February 28, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោជ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

      ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកសន្និបាតថា ឈរលើគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបាននូវសមិទ្ធផលជា ច្រើនលើគ្រប់វិស័យមានជាអាទិ៍ ប្រព័ន្ធផ្លូវថ្នល់ ផ្លូវប្របឆ្នេរសមុទ្រ ប្រព័ន្ធលូ សួនច្បារ ឆ្នេរសមុទ្រ និងប្រព័ន្ធការពារបរិស្ថាន ដោះស្រាយទំនាស់បានជាបន្ត បន្ទាប់។ ពង្រីកការអភិវឌ្ឍកំពង់ផែសមុទ្រ ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ (កងកេង) ជំរុញការងារវិនិយោគក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ សមិទ្ធផលទាំងនេះ បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកំរិតខ្ពស់ ៣០ភាគរយ មធ្យម ៥៥ភាគរយ និងទាប ១៥ភាគរយ បង្កើនអត្រាកំណើនសេដ្ឋកិច្ច ៨.៧ភាគរយ ធ្វើឱ្យអត្រាភាពក្រីក្រថយចុះមកនៅត្រឹម ១០.៧២ ភាគរយ។

      ឯកឧត្តមអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តបានថែទាំផ្លូវជាតិ ផ្លូវខេត្តចំនួន ៥ខ្សែ ក្នុងនោះ ផ្លូវក្រាលកៅស៊ូប្រភេទ AC ប្រវែង ៦៤.១៤គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៨០.៧៧៥ គីឡូម៉ែត្រ ស្ពានបេតុង ១.៦៩៦ គីឡូម៉ែត្រ និងលូគ្រប់ប្រភេទ ២.៩៤៥គីឡូម៉ែត្រ ។ ជួសជុលផ្លូវបន្ទាន់ មានផ្លូវក្រាលកៅស៊ូ AC ប្រវែង ០.៤៨០ គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូ DBST ១.៨៦០គីឡូម៉ែត្រ និងផ្លូវក្រាលបេតុង ០.៣១១គីឡូម៉ែត្រ សាងសង់ថ្មី ផ្លូវក្រាលបេតុង ១.០០០គីឡូម៉ែត្រ។

      ឯកឧត្តម យន្ត មីន បន្តថា ទន្ទឹមនឹងការរីកចម្រើន ក៏មានបញ្ហាប្រឈមមួយចំនួន ដែលយើងត្រូវចាត់វិធានការអនុវត្តបន្តឲ្យ បានជោគជ័យក្នុងឆ្នាំ២០១៩ ។ គោល ដៅអាទិភាពក្នុងឆ្នាំ២០១៩ បន្តអនុវត្តគោលមនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល និងក្រសួង មហាផ្ទៃឲ្យទទួលបានជោគជ័យ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ