ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី២ដើម្បីអនុម័តរបាយការណ៍ខែកុម្ភៈ ឆ្នាំ២០១៩​ របស់រដ្ឋបាលខេត្ត
February 28, 2019 អ្នកទស្សនា :

      នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតី លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដោយមានការ អញ្ជើញចូលរួមពី លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី មន្រ្តីសាលាខេត្ត និង លោកលោកស្រី ប្រធានអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ នាព្រឹកថ្ងៃពុធ ៨រោជ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

      លោក ជំទាវ ដោក សុទ្ធា បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត និង អង្គភាពទាំងអស់ដែលបានបំពេញតួនាទីនិងភាកិច្ចរបស់ខ្លួនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសុខសន្តិភាព ស្ថេរភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ហើយមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងខេត្តកំពង់ឆ្នាំង។

      ក្រោយពីពិនិត្យលើបញ្ហាប្រឈម លោកជំទាវ ដោកសុទ្ធា បានជំរុញអោយអាជ្ញាធរខេត្ត និង អង្គភាពពាក់ព័ន្ធត្រូវបន្តដោះស្រាយ បញ្ហាដែលនៅសេសសល់ ស្រមតាមសំណូមពរ និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ តាមតួនាទី និង ភារកិច្ចរបស់ខ្លួនអោយបានទាន់ពេលវេលាជាពិសេសគ្រប់អង្គភាពត្រូវរៀបចំសោភ័ណភាពអង្គភាពរបស់ខ្លួនអោយបានល្អដើម្បីចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥ នាខែមិនា ឆ្នាំ២០១៩ ខាងមុខនេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ