អភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ចូលជួបពិភាក្សាការងារលើគម្រោងវិនិយោគផលិតអគ្គិសនីដើរដោយកាកសំណល់ធម្មជាតិ
February 27, 2019 អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោកប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ និងសហការី ចូលជួបសិក្សាស្វែងយល់ និងពិភាក្សាការងារលើគម្រោងវិនិយោគផលិតអគ្គិសនីដើរដោយកាកសំណល់ធម្មជាតិសម្រាប់ចែកចាយផ្គត់ផ្គង់នៅក្នុងតំបន់របស់ក្រុមហ៊ុនស្ថិតនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

      ក្នុងឱកាសនោះ លោកប្រធានតំបន់សេដ្ឋកិច្ចពិសេស បានសម្ដែងនូវការអរគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបពិភាក្សាការងារនាពេលនេះ ជាពិសេសនាពេលកន្លងមក ឯកឧត្ដមក្នុងនាមអាជ្ញាធរខេត្ត តែងតែផ្ដល់នូវភាពកក់ក្ដៅ តាមរយ: ការជួយសម្របសម្រួល សហការ និងគាំទ្រនូវរាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកអាចដំណើរការបានងាយស្រួល ដោយរលូន និងមានការរីកចម្រើនជាលំដាប់។ ជាមួយនេះ លោកប្រធានតំបន់ ក៏បានស្នើសុំការគាំទ្រពីឯកឧត្ដមអភិបាលខេត្ត សូមជួយគាំទ្រចំពោះគម្រោងវិនិយោគថ្មីនេះរបស់ក្រុមហ៊ុននាពេលខាងមុខ។

      មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសឈីលូ ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតការងារធ្វើជាច្រើនកន្លែងសម្រាប់ប្រជាជនខេត្តស្វាយរៀង ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងក៏សូមសម្ដែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគថ្មីលើផ្នែកអគ្គិសនីនេះ។

      ទន្ទឹមនេះ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមអភិបាលខេត្ត សូមគាំទ្រ និងត្រៀមសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ចំពោះគម្រោង វិនិយោគរបស់ក្រុមហ៊ុន ព្រោះគម្រោងវិនិយោគលើការផលិតថាមពលអគ្គិសនីដើរដោយកាកសំណល់ធម្មជាតិនេះ ពិតជាមានសារៈសំខាន់មិនត្រឹមតែចូលរួមចំណែកក្នុងការជួយថែរក្សាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងធ្វើឲ្យប្រសើរឡើងនូវការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាពទាំងនៅក្នុងតំបន់ផ្ទាល់ ក៏ដូចជាមួយផ្នែកនៃតំបន់ជុំវិញ ផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ