អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយតបការស្នើសុំរបស់ប្រជាពលរដ្ឋ៤៥ គ្រួសារ ស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី នៅស្រុកទឹកឈូ
February 27, 2019 អ្នកទស្សនា :

      នៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយតបការស្នើសុំរបស់ប្រជាពលរដ្ឋ ៤៥ គ្រួសារ ស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី ដែលមានទំហំ ៣១៥ហិចតា នៅភូមិកណ្តាល និងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ។

      ជាលទ្ធផល ឯកឧត្តម អភិបាលខេត្តយល់ព្រម និងឯកភាពអោយក្រុមការងារចុះអង្កេតបន្តទៀត បើឃើញថាដីគ្មានទំនាស់ និងជារបស់បងប្អូនប្រជាពលរដ្ឋដែលមកស្នើសុំពិតមែននោះ គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងរៀបចំបែបបទទៅរាជរដ្ឋាភិបាលដើម្បីកាត់ដីរដ្ឋជូនពួកគាត់៕អែមមី

ប្រភពៈរដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ