ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ សមាជិក​ក្រុមប្រឹក្សាខេត្ត​ ព្រមទាំង​លោក​ ប្រធានមន្ទីរ​ជុំវិញខេត្ត​ បានចូលរួមពិធីពិសារអាហាសាមគ្គី​ ក្នុងឱកាស​បញ្ចប់វគ្គបំប៉នគ្រូបឋមសិក្សា​
October 11, 2017 អ្នកទស្សនា :

ល្ងាចថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ សមាជិក​ក្រុមប្រឹក្សាខេត្ត​ ព្រមទាំង​លោក​ ប្រធានមន្ទីរ​ជុំវិញខេត្ត​ បានចូលរួមពិធីពិសារអាហាសាមគ្គី​ ក្នុងឱកាស​បញ្ចប់វគ្គបំប៉នគ្រូបឋមសិក្សា​ អោយទៅជាគ្រូបង្រៀនកម្រិតមូលដ្ឋានជំនាន់ទី១១​ នៅមជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ហ៊ុន​ សែន​ ព្រៃវែង​ ។​ ឆ្លៀតឱកាសនេះដែរ​ ឯកឧត្តម​ អភិបាលខេត្ត​ បានចែករំលែកបទពិសោធន៌ ដល់សិក្ខាកាម ទាំងអស់ ខិតខំយកចិត្តទុកដាក់យកចំណេះដឹងរបស់ខ្លួន ដែលទទួលបាន មកបង្រៀនបន្តដល់សិស្សជំនាន់បន្តបន្ទាប់ ប្រកបដោយ សីលធម៌ល្អ និងគោរពបាននូវវិជ្ជាជីវៈ ក្រមសីលធម៌គ្រូបង្រៀន ដើម្បីរួមចំណែកកសាងនិង អភិវឌ្ឍន៍​ ប្រទេសជាតិ មាតុភូមិយើង។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ