អភិបាលរងខេត្តកែប ប្រគល់ថវិកាដល់ក្រុមគ្រួសារអតីតមន្រ្តីសាលាក្រុងកែបដែលបានទទួលមរណៈភាព
February 27, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសាលាខេត្តកែប លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប បានប្រគល់ថវិកាសមាគមន៍មន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ជូនលោកស្រី ស្រ៊េង ស៊ាងម៉ុន ភរិយាលោក ផាត់ ផានី អតីតមន្រ្តីសាលាក្រុងកែប ដែលត្រូវបានទទួលមរណៈភាពកាលពីថ្ងៃ១៩ ខែសីហា ឆ្នាំ២០១៨។ លោកបានផ្តាំផ្ញើដល់លោកស្រីត្រូវថែរក្សាសុខភាពអោយបានល្អដើម្បីជាម្លប់ដល់កូនចៅទាំងអស់គ្នាបានយូរអង្វែងព្រោះពេលនេះកូនចៅត្រូវបាត់បង់ឪពុក ជីតាមួយរូបទៅហើយ៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ