រដ្ឋបាលខេត្តបាត់ដំបង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តបន្តឆ្នាំ២០១៩
February 27, 2019 អ្នកទស្សនា :

      នាថ្ងៃ ពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ:ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង  ឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការស្តីទី និងជានាយសេនាធិការយោធភូមិភាគទី៥ និងមានការចូលរួមពី អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា មេញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹងរងបាត់ដំបង ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាព នានាជុំវិញខេត្ត អភិបាលក្រុង.ស្រុក មេឃុំ ចៅសង្កាត់ តំណាងអង្គការ សមាគម ក្នុងខេត្ត ចំនួន ៦០០នាក់។

       ឯកឧត្តម ងួន រតន: បានឡើងមានប្រសាសន៍បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ ដោយបានបញ្ជាក់ក្នុងរបាយការណ៍របស់រដ្ឋបាលខេត្ត មាននៅក្នុងរបៀបវារៈមួយចំនួន និងប្រកាសបើកសន្និបាតបូកសរុបចាប់ពីពេលនេះតទៅ។ លោក ប៊ុត គឹមស៊ាន អភិបាលរងខេត្ត បានឡើងធ្វើបទបង្ហាញពីសកម្មភាពការងារ និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តបានអនុវត្តឆ្នាំ ២០១៨កន្លងមក។ បន្ទាប់មកលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនបានឡើងធ្វើបទបង្ហាញ ស្តីពីសមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានា ដែលបានអនុវត្តកន្លងមក ជូនដល់គណៈអធិបតី និងអង្គសន្និបាតទាំងមូល ។

      សូមជម្រាបថា រដ្ឋបាលខត្តបាត់ដំបង តែងតែរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់។ ដោយឡែក ក្នុងឆ្នាំនេះរដ្ឋបាលខេត្តបានជ្រើសយកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជាថ្ងៃបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តនៅឆ្នាំ២០១៩ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ជាថ្ងៃបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ ៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ