អភិបាលខេត្តកំពង់ធំ ចូលរួមទិវាជាតិទីក្រុងស្អាត លើកទី៧ និងប្តេជ្ញាយកផ្ការំដួលបីទងឲ្យបាននៅក្នុងឆ្នាំ២០២១
February 27, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងទិវាជាតិទីក្រុងស្អាត លើកទី៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ព្រឹត្តិការណ៍នេះ ពិតជាបានរួមចំណែក និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះមន្ត្រីរាជការ យុវជន អាជីករ ក៏ដូចជាប្រជាពលរដ្ឋ ជួយសំអាតបរិស្ថានទាំងអស់គ្នាបន្ថែមទៀត ដើម្បីលើកកំពស់ ការអភិវឌ្ឍន៍ទីក្រុងបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។ ឯកឧត្តម បន្ថែមទៀតថា ដើម្បីសម្រេចបានគោលបំណង នៃការប្រកួតប្រជែងចលនាទីក្រុងស្អាតទទួលបានផ្ការំដួល៣ទង គឺតម្រូវឱ្យយើងទាំងអស់ រួមគ្នាចូលរួមយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទីក្រុងឱ្យបានត្រឹមត្រូវ និងមានកិច្ចសហការល្អ។ ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ធំ កំពុងខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសនៅក្នុងក្រុងស្ទឹងសែន ដែលកំពង់មានការសាងសង់រង្វង់មូលវិមានឯករាជ្យ សាងសង់ច្រាំងស្ទឹងសែន រៀបចំសួនកំសាន្ត ពង្រីកផ្លូវជាតិជាដើម ធ្វើយ៉ាងណាឲ្យក្រុងស្ទឹងសែន ក្លាយជាទីក្រុងស្អាត ប្រកបដោយភាពទាក់ទាញ និងកក់ក្តៅ សម្រេចគោលបំណងយកផ្ការំដួលបីទងនៅឆ្នាំ២០២១ឲ្យបាន។ ឯកឧត្តម សុខ លូ បញ្ជាក់ថា ជាទីក្រុងដែលគ្មានសំរាម ប្រកបដោយភាព «ស្អាត និងបៃតង» មានអនាម័យ មានការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពអនាម័យ អាចរក្សាបានកំណើនទេសចរណ៍ជារៀងរាល់ឆ្នាំ ហើយវិស័យទេសចរណ៍កម្ពុជា បាននឹងកំពុងបោះជំហានរីកចម្រើនយ៉ាងខ្លាំងជាលំដាប់៕អែមមី

ប្រភពៈរដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ