រដ្ឋបាលខេត្តក្រចេះ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩
February 27, 2019 អ្នកទស្សនា :

       នៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តក្រចេះ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានអ្នកចូលរួមប្រមាណ៤៥០នាក់ នៅសាលមហោស្រពខេត្ត ។

      ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានជំរុញដល់សមាជិក សមាជិកាអង្គសន្និបាត ខិតខំយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីពិភាក្សាឲ្យបានផុសផុលអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនិងការផ្ដល់បទពិសោធន៍ល្អៗ សម្រាប់មូលដ្ឋានអនុវត្តទិសដៅការងារក្នុងឆ្នាំ២០១៩ នេះឲ្យមានប្រសិទ្ធភាព ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ឆ្នាំ២០១៨ កន្លងទៅ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល នីតិកាលទី ៥ នៃរដ្ឋសភា ហើយក៏ជាឆ្នាំចាប់ផ្ដើមរបស់រដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ផងដែរ ។ សន្និបាត នាពេលនេះគឺពិតជាមានអត្ថន័យ និងពិតជាមានសារៈសំខាន់សម្រាប់ទាំងអស់គ្នា ធ្វើការវាយតម្លៃ អំពីលទ្ធផលការងារដែលសម្រេចបាន និងរួមគ្នាធ្វើការពិនិត្យ វាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសល់ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅ ការងារសម្រាប់អនុវត្ត កម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ អោយកាន់តែមានប្រសិទ្ធភាពថែមទៀត៕អែមមី

ប្រភពៈរដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ