រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយផែនការ ការពារបុណ្យទន្លេលើកទី៥ 
February 28, 2019 អ្នកទស្សនា :

      នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក វុធ​ អភិបាលរង​ខេត្ត​កំពង់​ឆ្នាំង បាន​អញ្ជើញចូល​រួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព សណ្តាប់សង្គម និងការប្រើប្រាស់ផ្លូវវាងក្រុង ក្នុងឱកាស ប្រារព្ធពិធីបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣ថ្ងៃគឺ​ថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ ២០១៩ នាព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

      កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ ដំណើរ​ការ​ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច  ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ។

      ដោយមានការអញ្ជើញចូលរួមពីក្រុមការងារ អគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការដែលមានព្រំប្រទល់ជាប់ខេត្ត លោកស្នងការ ស្នងការរង នាយ-នាយរងការិយាល័យ អធិការនគរបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ទាស់រថយន្តដឹកជញ្ជូន ក្នុងខេត្តសរុបអ្នកចូលរួមមានចំនួន ១៤៦ នាក់៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ