ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានបន្តដឹកនាំប្រតិភូខេត្តចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយអភិបាលខេត្ត​សាឡាវ៉ាន់​ ប្រទេសឡាវ​
October 10, 2017 អ្នកទស្សនា :

នៅថ្ងទី១០​ ខែតុលា​ ឆ្នាំ២០១៧​ នេះ​ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានបន្តដឹកនាំប្រតិភូខេត្តចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយអភិបាលខេត្ត​សាឡាវ៉ាន់​ ប្រទេសឡាវ​ នៅសាលាខេត្តសាឡាវ៉ាន់​ ។ ឯកឧត្តម​ ស៊ី​ សុវណ្ណវង្សចមស៊ី​ អភិបាលខេត្ត​សាឡាវ៉ាន់​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូខេត្តរតនគិរី​ នាឱកាសនេះ​ ឯកឧត្តមចាត់ទុកថា​ នេះជាការចាប់ផ្តើមមួយសម្រាប់ធ្វើការទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងខេត្តអត្តពឺ​ (ឡាវ)​ និងខេត្តរតនគិរី​ (កម្ពុជា​)​ នាពេលខាងមុខ​ ទោះបីជាខេត្តទាំងពីរមិនជាប់ព្រំប្រទល់គ្នា​ តែមិត្តភាពនៅតែកើតមាន​ ។ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តសាឡាវ៉ាន់​ ដែលបានរៀបចំទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅជាទីបំផុត​ចំពោះប្រតិភូខេត្តរតនគិរី​ ដែលមានឱកាសទស្សនៈកិច្ចនៅខេត្តដែលមានប្រពៃណីដ៏ផូរផង់របស់ឯកឧត្តម ។​ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត​ បានជម្រាបជូនអំពីសក្តានុពលខេត្តរតនគិរី​ ដែលជាខេត្តមួយដាច់ស្រយ៉ាល​ និងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះ​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ រក្សាបាននូវសន្តិភាព​ ជាពិសេសជំរុញឲ្យមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ស្ពាន បណ្តាញអគ្គិសនី​ ជំរុញទីផ្សារកសិកម្ម​ ដើម្បីកាត់បន្ថយភាពក្រីក្រ​ ។​ ឯកឧត្តមអភិបាលខេត្ត​ បានអញ្ជើញឯកឧត្តមអភិបាលខេត្តខេត្តសាឡាវ៉ាន់​ ឲ្យបំពេញទស្សនៈកិច្ចផ្លូវការនៅខេត្តរតនគិរី​ នាពេលវេលាសមស្របណាមួយ​ ដើម្បីបានឃើញផ្ទាល់អំពីសក្តានុពល​ និងជំរុញឲ្យមានការទំនាក់ទំនងសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និងការវិនិយោគរបស់ក្រុមហ៊ុនឯកជន​ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្ត រតនគិរី ( ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៧ )

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ