រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅ សង្កាត់ភ្នៀត
February 27, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ ២០១៩ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅភូមិ កន្ទួត កំព្រីង ភ្នៀត និងភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដែលមានចំនួនក្បាលដីសរុប ២២៧៤ ក្បាលដី។

       ឯកឧត្តម អភិបាលខេត្ត បានថ្លែងក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យនៃការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រ​ប្រព័ន្ធ ក្នុងកម្មវិធីអនុវិស័យ​រដ្ឋបាល​ដីធ្លីLASSPថាកាលណានយោបាយមានស្ថេរភាព សន្តិភាព អភិវឌ្ឍន៍ និងមានការដឹកនាំដើរលើផ្លូវត្រូវ នាំឲ្យដីធ្លីក៏ថ្លៃដែរក្នុងនោះប្រជាពលរដ្ឋណាដែលមានដីកម្មសិទ្ធិគឺសប្បាយចិត្តនិងមានសេចក្តីសង្ឃឹម។ ពិធីនេះមានអ្នកចូលរួម អភិបាលក្រុងសិរីសោភ័ណ មន្ត្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ត្រីអាវុធហត្ថ នគរបាលជាតិ និងប្រជាពលរដ្ឋជាច្រើនរយនាក់បានចូលផងដែរ នៅក្នុងវត្តកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅ ព្រឹក ពីថ្ងៃទី​ ២៧ ខែកុម្ភះ ឆ្នាំ ២០១៩ ។

        លោក ឡុង ប៊ូរ៉ា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និងនិងសុរិយោដីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពេលចាប់ផ្តើមចុះបញ្ជូលដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅតំបន់ក្នុងភូមិកន្ទួត ភូមិកំព្រីង ភូមិភ្នៀត និងភូមិត្នោត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនិងចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ១២១,៥៩៥ប័ណ្ណមកហើយ។ឡុងប៊ូរ៉ាបានបញ្ជាក់ឲ្យដឺងទៀតថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះមាន៥ដំណាក់កាល គឺជាកំណត់ធ្វើកាវិនិច្ឆ័យ ការកំណត់ព្រំ​ វាស់វែង​និងវិនិច្ឆ័យ​ដើម្បីក្លាយ​ក្នុងបញ្ជីឈ្មោះម្ចាស់ដី​ បិទ​ផ្សាយ​ជាសាធារណៈ​នៃការវិនិច្ឆ័យ​ សម្រេចលើឯសារវិនិច្ឆ័យ​ ចុះបញ្ជីចេញប័ណ្ណនិងចែកប័ណ្ណជូនម្ចាស់ដី ហើយមានរយះពេល១៥ ថ្ងៃ ចាប់ពីថ្ងៃប្រកាស និងដល់ថ្ងៃបិត ទោះបីថ្ងៃអាទិត្យក៏មិនឈប់សំរាកដែរ។លោកឡុងប៊ូរ៉ាបានបញ្ជាក់ឲ្យដឹងទៀតថាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់ជាមួយក្រសួងសុរិយោដីនគរូបនីយ៍កម្ម​ អ្នកកាន់កាប់ដីបង់សេវានៃកាចុះបញ្ជីដីធ្លីមានលក្ខណះជាប្រពន្ធតែមួយគត់ដែលកំណត់ដូចជា​ ដីកសិកម្មជនបទ​១រៀលក្នុង១ម៉ែត្រការេ ដីលំនៅឋានជនបទ១០រៀលក្នុង១ម៉ែត្រការេ ដីទីប្រជុំជនស្រុក​ឫជាយទីប្រជុំជនខេត្ត២០រៀលក្នុង១ម៉ែត្រការេ ដីទីប្រជុំជនរាជ​ធា​នីភ្នំពេញ២៥០រៀលក្នុង១ម៉ែត្រការេ ដីទីប្រជុំជនរាជអានីភ្នំពេញ៥០០រៀលក្នុង១ម៉ែត្រការេ។

      ក្នុងនោះ ឯកឧត្តម សួន​ បវរ​ ក៏មានប្រសាសន៍ដែរ​ថា ក្នុង​ការបិទផ្សាយប្រកាសជាសាធារណៈមុនចែកប្រគល់វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋដែលមាន​ក្បាលដី​នៅក្នុង​ភូមិកន្ទួត ភូមិកំព្រីង ភូមិភ្នៀត និងភូមិត្នោត លោកបានឲ្យម្ចាស់ដីទាំងអស់នាំគ្នាមកពិនិត្យលើឯកសារដែលខ្លួនមានក្រែងខុស​ ឫច្រឡំ​ ឈ្មោះ​ អាយុ​ ភេទ​ ទីកន្លែង​ មុនពេលទទួលបាន​ប័ណ្ណ ដែល​ត្រូវ​ចែកជូន​ប្រជាពលរដ្ឋ ចំពោះស្ថាប័នរដ្ឋក៏ត្រូវចូលរួមពិនិត្យផងដែរ។​លោកសួនបវរបានបញ្ជាក់ឲ្យដឹងទៀតថាប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​ចេះ​សាមគ្គី សម្របសម្រួល​គ្នា​នៅតាម​ព្រំដី​រៀងៗខ្លួន​ចៀសវាង​កើតរឿង​ទំនាស់​ប្តឹងផ្តល់​គ្នា ចូល​តុលាការ ធ្វើ​អស់​លុយ​រហើយនៅពេល​ទទួល​បានប័ណ្ណ ហើយ​ត្រូវចេះរក្សាឲ្យបានគង់វង្សជាសវាងបាត់ប្រើប្រាស់​មិនចំគោលដៅជាដើម។យោង​តាមប្រសាសន៍​លោកជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀ​បចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានបង្ហាញ​ទិដ្ឋភាព​បញ្ហា​លើដី​ធ្លី​ការចែក​ប័ណ្ណ​មាន​សារសំខាន់​ណាស់សម្រាប់ប្រជាពលរដ្ឋ​ត្រូវចេះ​សាមគ្គី​គ្នា ជៀសវាង​កុំឲ្យកើត​មានទំនាស់​បញ្ហា​ព្រំដី ព្រំ​ទល់​ជាប់​គ្នា ទ្រព្យ​ប្តី​ ទ្រព្យ​ប្រពន្ធ​ត្រូវពិនិត្យឲ្យបានច្បាស់លើ​ឯកសារ​ក្នុងរយះពេល១៥​ថ្ងៃ មុនចេញប្លង់ដី​កម្មសិទ្ធិ​រៀងខ្លួន​។ហើយក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ខេត្ត សម្រេចទទួលផល​ដែល​ត្រូវប្រគល់​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ មានដី​លំនៅដ្ឋាន ដី​កសិកម្ម ដី​វត្ត ដី​សាលារៀន ដី​ស្រះ​ ​ដី​ទួល​ ដីបឹង ដី​ទួល​កប់ខ្មោច​និង​មាន​ដី​ទំនាស់​ដី​គ្មាន​ទិន្នន័យ កំពុង​បិទ​ផ្សព្វផ្សាយ​វិញ្ញាបនបត្រ​សម្គាល់ម្ចាស់​អចលន​វត្ថុឲ្យទៅភូមិបានទទួល​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ដោយជោគជ័យ​។ដីមានតម្លៃស្មើជីវិតក្នុងរបបនយោបាយ ឈ្នះៗក្នុងសម័យតេជោហ៊ុនសែននេះ ដីមិនត្រឹមតែមានតម្លៃ ឡើងថ្លៃកប់ពពកទេគឺមិនអាចកាត់ថ្លៃបានឡើយ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ