អភិបាលរងខេត្តព្រះវិហារ ស្នើឱ្យយុវជន យុវនារីចូលរួមបរិច្ចាកឈាមដើម្បីបង្ហាញពីក្តីស្រឡាញ់ដល់ជនរងគ្រោះក្នុងការអបអរទិវានារីអន្តរជាតិ៨មីនា ខាងមុខនេះ
February 27, 2019 អ្នកទស្សនា :

      ថ្ងៃពុធ ០៨រោច ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ លោកស្រី ចឹក ហេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការទ្រទ្រង់មណ្ឌលផ្តល់ឈាមខេត្តព្រះវិហារ បានដឹកនាំ មន្រ្តីរាជការជុំវិញខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខាងមុខនេះ ដែលមានអ្នកស័គ្រចិត្តសរុប ៣១នាក់ បានបរិច្ចាគឈាម ជូន មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។

      នៅក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានណែនាំឲ្យក្មួយៗយុវជន យុវនារី ធ្វើអំពើល្អ ដូចជា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងចែករំលែកសេចក្តីស្រឡាញ់ សេចក្តីអាណិតអាសូរដល់ជនរងគ្រោះទាំងអស់ ដែលត្រូវការឈាមសម្រាប់ការព្យាបាល និងជួយសង្រ្គោះជីវិតនៅតាមមន្ទីរពេទ្យនានា។ លោកជំទាវបញ្ជាក់ទៀតថា នៅថ្ងៃ១៤កុម្ភៈយុវជន យុវនារីគួរធ្វើនូវអំពើល្អដូចជាការបរិច្ចាគឈាមដើម្បីសង្ក្រោះជីវិតមនុស្សដើម្បីប្រែក្លាយជា«ចលនានៃការចូលរួមរបស់យុវជនយើង ក្នុងការបរិច្ចាគឈាមកំពុងបង្កើតជាវប្បធម៌ដ៏ល្អមួយសម្រាប់សង្គមរបស់យើង មានន័យថា ឈាមបានផ្សារភ្ជាប់ជីវិត និងសេចក្តីស្រឡាញ់របស់ប្រជាជនគ្រប់រូប»។

      លោកស្រីអភិបាលរង ក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានចូលរួមផ្តល់ឈាម និងសូមបន្តជាប្រពៃណីផ្តល់ឈាមដោយទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ និងជម្ងឺផ្សេងៗទៀត ឲ្យបានទាន់ពេលវេលាក្នុងគ្រប់កាលៈទេសៈទាំងអស់» ។ ព្រមទាំងសូមឲ្យយុវជនចូលរួមបរិច្ចាគឈាមទាំងអស់គ្នា នៅតាមមជ្ឈមណ្ឌលផ្តល់ឈាមខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ