អភិបាលខេត្តកំពត អនុញ្ញាតឱ្យប្រតិភូអ្នកវិនិយោគិនមកពីប្រទេសជប៉ុន ចូលជួបពិភាក្សាការងារ
February 27, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាតឱ្យប្រតិភូអ្នកវិនិយោគិនមកពីប្រទេសជប៉ុន ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នៅសាលប្រជុំរបស់សាលាខេត្ត។

     គោលបំណង នៃកិច្ចជំនួបនេះ គឺផ្តោតលើគម្រោងវិនិយោគសំណង់បឹងកាឡូលំដាប់ផ្កាយ លើទំហំដី ៤ហិកតា នៅភូមិត្រើយកោះខាងលិច សង្កាត់ត្រើយកោះ ក្រុងកំពត។

    ឯកឧត្តមអភិបាលខេត្ត បានគាំទ្រលើគម្រោងនេះ ព្រោះនៅពេលខាងមុខ ខេត្តកំពត និងមានការអភិវឌ្ឍន៍ និងចង់ឃើញគម្រោងនេះអនុវត្តឲ្យបានឆាប់ៗ ដើម្បីបម្រើសេចក្តីត្រូវការផ្នែកវិស័យទេសចរណ៍ក្នុងខេត្ត។

    ជាចុងក្រោយ ប្រធានគណ:ប្រតិភូជប៉ុន បានចូលរួមឧបត្ថម្ភថវិកា ដើម្បីទ្រទ្រង់សកម្មភាពរបស់កាកបាទក្រហមខេត្ត ចំនួន ១០០០ដុល្លាអាមេរិកផងដែរ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ