រដ្ឋបាលខេត្តកែប ប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩
February 27, 2019 អ្នកទស្សនា :

     នៅឆ្នេរលេងទឹកខេត្តកែប នាព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៧  ខែកុម្ភៈ ឆ្នាំ២០១៩​នេះ រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត  ប្រធានមន្ទីរ  អង្គភាព មន្រ្តីរាជការ សិក្សានុសិស្ស យុវជន យុវនារីអាជីវករ សេវាករ ជាច្រើនកុះករ។
     ក្នុងពិធីនេះផងដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានអានសារលិខិតដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ជូនដល់អង្គពិធីទាំងមូលបានជ្រាប និងចូលរួមអនុវត្ត៕


ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ