រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំណែនាំអនុវត្តអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជនក្រុង ស្រុក និងតាមដងផ្លូវជាតិ
February 27, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ៨រោជ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ ក្រសួងបរិស្ថាន សហការជា មួយរដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ច ប្រជុំតាមដាន ត្រួតពិនិត្យ និងផ្តល់ការគាំទ្របច្ចេកទេសការអភិវឌ្ឍមុខងារដែលផ្ទេរពីក្រសួងបរិស្ថាន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្ដម ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សឹម យ៉ាវែន អនុរដ្ឋលេខាធិការទទួលបរិស្ថាន ទទួលបន្ទុកខេត្តព្រះសីហនុ និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ។

      កិច្ចប្រជុំផ្តោតសំខាន់លើការតាមដាន ការណែនាំអនុវត្តអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជនក្រុង ស្រុក និងតាមដងផ្លួវជាតិ។ ក្រសួងបានធ្វើប្រតិភូ កម្មការប្រមូលសំរាមមកថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលក្រុង ស្រុកជាអ្នកអនុវត្ត  បង្កើតយន្តការថ្នាក់ជាតិ និងខេត្តជួយសម្របសម្រួល និងគាំទ្រដល់ការអនុវត្តមុខងារក្រុង ស្រុក គ្រប់គ្រងសំរាមសំណល់រឹង នៅតាមទីប្រជុំជនក្រុង ស្រុក ត្រូវធ្វើស្ថិតិខ្នងផ្ទះ ចំនួនប្រជាជន សហគ្រាសអាជីវកម្ម ដែលកំពុងប្រតិបត្តិការ ពិនិត្យលើសៀវភៅបន្ទុក និងអំពីកាតព្វកិច្ចផ្តល់សេវាផ្ទៀងផ្ទាត់មធ្យោបាយដឹកជញ្ជូន កម្មករ ដើម្បីប្រមូលសំរាមចេញបានទាន់ពេលវេលា។ បង្កើនការប្រមូលសំរាម និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពីរសេវា និងសារប្រយោជន៍។ ចេញសេចក្តីក្តៅជូនដំណឹង ស្តីពីការវេចខ្ចប់ បញ្ចេញ ប្រមូលសំអាត ក្នុងទីប្រជុំជនឱ្យមានប្រសិទ្ធិភាគ និងនិរន្តរភាពសេវាសំរាមនៅទីប្រជុំជន និងកំណត់យន្តការកម្រៃសេវាប្រមូលសំរាមប្រកបដោយតម្លាភាព។

      ឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបានធ្វើប្រតិភូកម្មមកឱ្យថ្នាក់ក្រុង ស្រុក ជាអ្នកអនុវត្តការប្រមូលសំរាមចេញពីទីប្រជុំជន ដើម្បីធានាបរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់សោភ័ណភាពទី ក្រុង ទីប្រជុំជនក្រុង ស្រុក និងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ដខេត្តព្រះសីហនុ។

   ឯកឧត្តមសង្ឃឹមថា បញ្ហាសំរាម និងសំណល់រឹង រាវ ពិតជាមិនមានបញ្ហាចោទដល់បរិស្ថានទៀតទេ គឺយើងធ្វើយ៉ាងណាសហការជាមួយក្រុមហ៊ុនប្រមូលសំរាម និងជាមួយប្រជាពលរដ្ឋ ក្នុងការកំណត់ពេលវេលាប្រមូលសំរាមចេញពីទីប្រជុំជនបានទាន់ពេលវេលា៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ