អភិបាលខេត្តកំពត ប្រជុំផ្សព្វផ្សាយគោលនយោបាយរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការសាលាខេត្ត និងសាលាក្រុង ស្រុក
February 27, 2019 អ្នកទស្សនា :

       ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ របបសន្តិសុខសង្គម ជូនមន្ត្រីរាជការសាលាខេត្ត និងសាលាក្រុង ស្រុក នៅខេត្តកំពត ដោយមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យចំណុះសាលាក្រុង ស្រុក សរុប ២៧៥នាក់។

       មានមតិសំណេះសំណាលក្នុងអង្គប្រជុំនេះ ឯកឧត្តម ជាវ តាយ សម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំឱ្យមានប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការសាលាខេត្ត និងសាលាក្រុង ស្រុកនាពេលនេះ។ សមិទ្ធិផលទាំងនេះពិតជាបានរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់មន្រ្តីរាជការឱ្យបានកាន់តែប្រសើរឡើងថែមទៀត ជាមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រ និងកសាងសង្គមកម្ពុជាយើងឱ្យមានការរីកចម្រើនប្រកបដោយបរិប័ន្ន និងមានចីរភាពបន្តទៀត។

       ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្រ្តីរាជការដែលទទួលបានប័ណ្ណសមាជិក ប.ស.ស​ នៅថ្ងៃនេះ នឹងទទួលបានព័ត៌មានអំពីការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស និងមានឱកាសប្រើប័ណ្ណនេះដើម្បីទៅទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពរបស់រដ្ឋ និងឯកជន ដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស រួចហើយ។

     សូមបញ្ជាក់ផងដែរថា ឯកឧត្តមបានប្រគល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ជូនមន្ត្រីរាជការសាលាខេត្ត សាលាក្រុង ស្រុកសរុបចំនួន ៤១៦ប័ណ្ណ ដែលរួមមានមន្រ្តីរាជការសាលាខេត្តចំនួន ១៣២ប័ណ្ណ និងសាលាក្រុង ស្រុក ចំនួន ២៨៤ប័ណ្ណ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ