អភិបាលខេត្តកំពត អនុញ្ញាតឲ្យប្រតិភូខេត្តសង់តីដូ សាធារណៈរដ្ឋកូរ៉េ ចូលជូបសម្តែងការគួរសម
February 26, 2019 អ្នកទស្សនា :

       រសៀលថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាតឲ្យប្រតិភូខេត្តសង់តីដូ សាធារណៈរដ្ឋកូរ៉េ ចូលជូបសម្តែងការគួរសម និងជម្រាបអំពីគោលបំណង ផ្តោតលើការងារបណ្តុះបណ្តាលដល់មន្ត្រីខេត្តពាក់ព័ន្ធ និងប្រព័ន្ធសុវត្ថិភាពគ្រប់គ្រងគ្រោះមហន្តរាយ។ ទន្ទឹមនេះភាគីមិត្ត ក៏មានបំណងចង់បណ្តុះបណ្តាលដល់មន្ត្រីខេត្តកំពត នៅប្រទេសកូរ៉េ ផ្ទាល់តែម្តង។

      នៅក្នុងជំនួបពិភាក្សាភាគីកូរ៉េ នឹងផ្តល់រថយន្តពន្លត់អគ្គិភ័យជូនរដ្ឋបាលខេត្តចំនួន ០៣គ្រឿង នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

      ឯកឧត្តមអភិបាល បានគាំទ្រលើគម្រោងនេះ ព្រោះនៅពេលខាងមុខ ខេត្តកំពត និងមានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសំណង់អាគារខ្ពស់ៗ និងកើតឡើងក្នុងពេលឆាប់ៗនេះ។ ពាក់ព័ន្ធនិងការងារបណ្តុះបណ្តាលមន្ត្រីខេត្ត អំពីប្រព័ន្ធសុវត្ថិភាពគ្រប់គ្រងគ្រោះមន្តរាយ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យធ្វើការទំនាក់ទំនងជាមួយស្នងការដ្ឋាននគរបាលខេត្ត ព្រោះជាអ្នកអនុវត្តផ្ទាល់៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ