ខេត្តពោធិ៍សាត់​ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨​ និងលេីកទិសដៅការងារសម្រាប់អនុវត្ត​ឆ្នាំ២០១៩​
February 26, 2019 អ្នកទស្សនា :

       ​ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់​ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨​ និងលេីកទិសដៅការងារសម្រាប់អនុវត្ត​ឆ្នាំ២០១៩​ របស់រដ្ឋបាលខេត្ត​ពោធិ៍សាត់​  ក្រោមអធិបតី​ភាព​ ឯកឧត្តម​  ឈុន​ សុង​  ប្រធានក្រុមប្រឹក្សា​ខេត្ត និងឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​  នៃ​គណៈអភិបាលខេត្ត ដោយមានការចូលរួមពី​ឯកឧត្តម​  លោកជំទាវ​  ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​  សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ គណ:​អភិបាលខេត្ត​  កងកម្លាំង​ប្រដាប់​អាវុធ​ទាំងបីប្រភេទ​ លោក​ លោកស្រីប្រធានមន្ទីរ​ អង្គភាព​ជុំវិញខេត្ត​ ក្រុមប្រឹក្សាក្រុង​ ស្រុក​ គណៈអភិបាលក្រុង​ ស្រុក លោក​ លោកស្រីជាមេឃុំ​ ចៅសង្កាត់​ សរុប​ ២៤០​ រូប ។  
       ជាមួយគ្នាផងដែរអង្គសន្និបាត នាថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩ ក៏បានលេីកឡេីងបទអន្តរាគមន៍ ចំនួន ០៨ចំណុច​ សំខាន់ៗដូចខាងក្រោម៖
​-​ ស្នងការដ្ឋាន​នគរបាលខេត្ត​៖​ វិធានការ​បង្ការពង្រឹងច្បាប់​ចរាចរណ៍​ផ្លូវគោក
-​មន្ទីរកសិកម្ម​៖​ វិធាន​ការ​ទប់ស្កាត់​ការបង្ក្រាបបទ​ល្មេីសនេសាទ​ និងព្រៃ​ឈេី​ខុសច្បាប់
-មន្ទីរបរិស្ថាន​៖​ វិធាន​ការ​ទប់ស្កាត់​ការរុករាន​ទន្ទ្រាន​យកដីរដ្ឋ​ខុសច្បាប់​ ក្នុងតំបន់ការពារធនធានធម្មជាតិ
-មន្ទីរ​ធនធានទឹក​  និងឧតុនិយម​៖​ ការគ្រប់គ្រង​ទឹក​ និងសហគមន៍​កសិករប្រេីប្រាស់ទឹក
-មន្ទីរ​កិច្ចការនារី​ ៖​ កិច្ចអន្តរាគមន៍​ទប់ស្កាត់​អំពេីហិង្សាក្នុង​គ្រួសារ​  និង​ការ​រំលោភ​សេពសន្ថវៈ​
-មន្ទីរ​រៀបចំដែនដី​នគរូបនីយកម្ម​ សំណង់​និង​សុរិយោដី​  ៖​ វឌ្ឍនៈ​ភាព​ នៃការដោះស្រាយវិវាទដីធ្លី​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​  និងការ​ចុះបញ្ជីដី​ធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​
-សាលាក្រុងពោធិ៍សាត់៖​ ការងារ​ប្រលង​ប្រណាំង​ទីក្រុងស្អាត។ 
       ពាក់ពន្ធ័ប្រធានបទអន្តរាគមន៍ទាំងប្រាំបីខាង​លេី ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​ នៃគណៈអភិបាលខេត្ត​  បានលេីកឡេីងថា​ ប្រធានទាំងនោះជាបច្ច័យ​ និងជាមូលដ្ឋានក្នុងការលេីក​ទិសដៅសម្រាប់អនុវត្តន៌ការងារ២០១៩​ បន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ