ខេត្តស្វាយរៀង និងខេត្តឡុងអាន ប្រជុំពិភាក្សាលើសេចក្តីព្រាងខ្លឹមសារ ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការបំពេញបន្ថែម និងរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ
February 26, 2019 អ្នកទស្សនា :

       នារសៀលថ្ងៃអង្គា ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត លោក រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពីភាក្សាលើសេចក្តីព្រាងខ្លឹមសារកិច្ចព្រមព្រៀងសហប្រតិបត្តិការបំពេញបន្ថែម និងរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ដំណាក់កាល២០១៦-២០១៨ រវាងរដ្ឋបាលខេត្តស្វាយរៀង ជាមួយគណៈកម្មាធិការប្រជាជនខេត្តឡុងអាន ប្រទេសវៀតណាម ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ។

       អភិបាលរងខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងខ្លឹមសារកិច្ចព្រមព្រៀងសហប្រតិបត្តិការបំពេញបន្ថែម និងរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ នាពេលនេះ មានខ្លឹមសារផ្តោតទៅលើចំណុចសំខាន់ៗរួមមាន៖ វិស័យសេដ្ឋកិច្ច ការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធព្រំដែន វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម ការងារអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌សង្គម ការការពារសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន រួមគ្នាកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍរឹងមាំយូអង្វែង សមស្របទៅនឹងផលប្រយោជន៍របស់ខេត្តទាំងពីរ ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ