អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់ខ្សែបូសម្ពោធរោងស្គរ និងផ្លូវក្រាលគ្រួសក្រហម១ខ្សែ ក្នុងឃុំមង់រៀវ
February 26, 2019 អ្នកទស្សនា :

      ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធរោងស្គរ និងផ្លូវក្រាលគ្រួសក្រហម១ខ្សែ ក្នុងវត្តសំរោងបុរី ហៅវត្តសំរោង ក្នុងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលសមិទ្ធផលទាំងនេះក្រោមការជួយឧបត្ថម្ភពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងឯកឧត្តម ទេព ធន ប្រធានក្រុមការងារចុះជួយឃុំមង់រៀវ ឃុំជប់ និងឃុំជីគរ ព្រមទាំងសប្បុរសជនជិតឆ្ងាយ។

       ឯកឧត្តមអភិបាលខេត្ត ថ្លែងសូមឲ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ដើម្បីបន្តកសាងវិស័យពុទ្ធចក្រ និងអាណាចក្រ អោយកាន់តែរីកច្រើនជាបន្តទៀត។ ក្នុងឳកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានសទ្ធាជ្រះថ្លា ចូលបច្ច័យកសាងវត្ត និងទុកប្រើប្រាស់ទូទៅបំរើអោយវិស័យព្រះពុទ្ធសាសនា ក្នុងទីអារាមនេះ នូវថវិកាចំនួន២០លាន រៀល និងសម្ភារមួយចំនួនទៀត ដែលពិធីនេះធ្វើឡើងនៅថ្ងៃចន្ទ ៦ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ