គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦​ អាណត្តិទី២
February 26, 2019 អ្នកទស្សនា :

       ថ្ងៃអង្គារ ៧រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​  ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២៦​ ខែកុម្ភៈ​  ឆ្នាំ២០១៩ ​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦​ អាណត្តិទី២នៅសាលាខេត្តសៀមរាបក្រោមអធិបតីភាពលោកស្រី​ ស៊ិន​ ណម​ ប្រធានគណៈកម្មការ​ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី​ អនុប្រធាន​ និងលោក​ លោកស្រីជាសមាជិក​គណៈកម្មការ​ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប ព្រមទាំងអង្គការសរុប១៩រូប។

       កិច្ចប្រជុំសាមញ្ញលើកទី៥៦នេះ​ អង្គប្រជុំបានពិភាក្សានិងអនុម័តលើរបៀបវារៈមួយចំនួនដូចខាងក្រោម​ ៖

១-ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុលើកទី៥៥​ អាណត្តិទី២​ កាលពីថ្ងៃពុធ ២កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​  ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩

២-របាយការណ៍​ស្តីពីការអនុវត្តការងារប្រចាំខែកុម្ភៈ​ ឆ្នាំ២០១៩​ របស់គណៈកម្មការ​ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប

៣-របាយការណ៍​ស្តីពីស្ថានភាពស្ត្រី​ យុវវ័យ​  កុមារនិងជនងាយរងគ្រោះតាមបណ្តាវិស័យពាក់ព័ន្ធ

៤-បញ្ហាផ្សេងៗ។

       បន្ទប់ពីកិច្ចពិភាក្សាមក​ លោកស្រីប្រធានអង្គប្រជុំ​បានណែនាំដល់បណ្តាវិស័យពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តដាក់ខ្ពស់រាល់បញ្ហាស្ត្រី​ យុវវ័យ​ កុមារនិងជនងាយរងគ្រោះដែលកើតឡើងនៅនឹងមូលដ្ឋាន។ រាល់បញ្ហាដែលកើតមានឡើងត្រូវដោះស្រាយអោយអស់លទ្ធភាព​ ហើយទាន់ពេលវេលា​ ជៀសងយឺតយូរនាំអោយជនបង្ករត់ទៅឆ្ងាយ។ ជាមួយគ្នានេះលោកស្រី ប្រធានអង្គប្រជុំបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូដែលតែងតែចូលរួមយោបល់និងឡើកបញ្ហាដែលកើតឡើង​ ដើម្បីដោះស្រាយ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ