ខេត្តសៀមរាបទទួលបានជ័យលាភីលេខ២ ក្នុងការប្រឡងប្រណាំងពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០១៨-២០១៩ និងជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី១
February 26, 2019 អ្នកទស្សនា :

      លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដើម្បីអបអរពិធីនេះដែរ ក៏មានពិធីប្រគល់រង្វាន់ជ័យលាភីសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៣  និងជ័យលាភីទីក្រុងដែរបានរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០១៨-២០១៩ (The best count down) និងជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី ១ នា​ព្រឹកថ្ងៃច័ន្ទ ០៦ រោច ខែមាឃ  ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

      ពិធិនេះមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីប្រឡងប្រណាំងកម្មវិធីខាងលើក្នុងឆ្នាំ ២០១៨-២០១៩ ក្រុងសៀមរាប ខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ ២ នៃជ័យលាភីទីក្រុងដែរបានរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ (The best count down)។

      ជាមួយនឹងលទ្ធផលខាងលើនេះ ខេត្តសៀមរាបនឹងបន្តរៀបចំកែលម្អសោភណ្ឌក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបន្ថែមនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីចូលរួមប្រឡងប្រណាំងជាមួយនឹងរាជធានី ខេត្តទូទាំងប្រទេស។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបសូមចូលរួមសហការជាប្រចាំជាមួយនឹងអជ្ញាធរខេត្តសៀមរាបក្នុងការរៀបចំ កែលម្អសោភណ្ឌ ជាពិសេសការសម្អាតអនាម័យបរិស្ថានក្នុងខេត្តសៀមរាបយើងអោយបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីទទួលបានជ័យលាភីលេខ១ នៅឆ្នាំបន្តបន្ទាប់ទៀត ក្នុងពិធីរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ (The best count down)៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ