អាជ្ញាធរខេត្តក្រចេះ ប្រជុំពិភាក្សាការពង្រឹងកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ
February 26, 2019 អ្នកទស្សនា :

      នៅសាលប្រជុំសាលាខេត្តក្រចេះ ឯកឧត្ដម កិតិបណ្ឌិត្យ ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារយុទ្ធសាស្ត្រលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព កាលរសៀលថ្ងៃច័ន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

      ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ប្រតិភូក្រសួងបរិស្ថាន ក្រសួងមុខងារសាធារណៈលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរបរិស្ថានខេត្ត អង្គភាពប្រដាប់អាវុធ អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរបរិស្ថានខេត្តក្រចេះ។

      បន្ទាប់ពីឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើកិច្ចស្វាគមន៏ និងរាយការអំពីការអនុវត្តកំណែទម្រង់នៅថ្នាក់ក្រោមជាតិកាន់តែប្រសើឡើង និងទទួលបានសមទ្ធិផលជាបន្តបន្ទាប់ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍លើកឡើងនៅចំណុចសំខាន់ៗមួយចំនួនសម្រាប់ពិភាក្សាដូចជា៖ ទី១ ទាក់ទង់និងកិច្ចគាំពារបរិស្ថានដែលមានសំណល់រឹង រាវ, ទី២ទាក់ទងការគ្រប់គ្រង់ប្រព័ន្ធលូ ប្រព័ន្ធព្រឹត្តកម្មទឹកកខ្វក់ និង ទី៣ ទាក់ទងការគ្រប់គ្រងសម្បត្តិធម្មជាតិ ហើយចំណុចទាំងនេះដែលមានអនុក្រិត្យ ១៣៣ និង២៣៥ ដែលបានផ្ទេរមុខងារសាធារណៈពីក្រសួងឲ្យដល់ថ្នាក់ក្រោមជាតិ។

      បន្ទាប់មានកិច្ចពិភាក្សា ឯកឧត្ដម សាយ សំអាល់បានផ្ដល់អនុសាសន៏ ឲ្យមន្ទីរបរិស្ថានខេត្តចូលរួមអនុវត្តកិច្ចការនេះទទួលបានជោគជ័យ ដោយត្រូវធ្វើ៖ ១.បច្ចុប្បន្នភាព និងរៀបផែនការសកម្មភាពចុះត្រួតពិនិត្យគុណភាពបរិស្ថាន និងពង្រឹងការអនុវត្តច្បាប់ តាមបណ្ដារោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូនដី និងជីកអាចម៍ដី ភោជនីយដ្ឋាន សណ្ឋាគារ អាហារដ្ឋាន, ២.ចុះផ្សព្វផ្សាយ អប់រំអំពីចំណេះដឹងទាក់ទងនឹងការគាំពារបរិស្ថានតាមទីផ្សារ ទីប្រជុំជន និងសហគមន៍ ជាពិសេសសំដៅការអនុវត្ត អនុក្រឹត្យលេខ ១១៣ ឲ្យមានប្រសិទ្ធភាព, ៣.ចុះពិនិត្យទីតាំងចាក់សំរាមឯកជននានារបស់ក្រុមហ៊ុនប្រមូលសំរាមធានាឲ្យបានត្រឹមត្រូវតាមបច្ចេកទេស, ៤.ធ្វើបច្ចុប្បន្នភាពតំបន់ដែលត្រូវអភិរក្ស (បឹង ព្រែក ព្រៃឈើ ដែនជម្រកសត្វ .....) នៅក្នុងខេត្ត ងាយស្រួលគ្រប់គ្រង ការពារ ព្រមទាំងអាចសុំការគាំទ្រពីថ្នាក់ជាតិ -សហការជាមួយមន្ទីរពាក់ព័ន្ធដើម្បីជំរុញឲ្យក្រុមហ៊ុន គោរពកិច្ចសន្យាបរិស្ថាន ធានាកុំឲ្យប៉ះពាលដល់ប្រជាជន និងបរិស្ថានជុំវិញ, ៥.ពិនិត្យពិភាក្សាធ្វើផែនការសម្រាប់អនុវត្តស្មារតីអនុក្រឹត្យលេខ ២៣៥ ស្ដីពីការគ្រប់គ្រងសំណល់ទឹកកខ្វក់ជាដើម។

      ពាក់ព័ន្ធនិងកិច្ចពិភាក្សារបស់អង្គប្រជុំឯកឧត្ដម កិតិបណ្ឌិត្ត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈសំណូមពរដល់ក្រសួងបរិស្ថានឲ្យមានការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតលើការងារគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវាយតម្លៃមេត្រីភាពបរិស្ថាន  និងជំរុញដល់អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងផ្សព្វផ្សាយដល់ស្រទាប់ប្រជាពលរដ្ឋ ក្រុមហ៊ុន នូវនីតិវិធី ច្បាប់ឲ្យបានច្បាស់លាស់ និងត្រូវកំណត់ទីតាំងទុកដាក់សម្រាម ប្រមូលសម្រាមឲ្យមានស្តង់ដារ កុំអោយមានផលប៉ះពាល់បរិស្ថានជុំវិញទីនោះ ។ ម៉្យាងវិញទៀតពាក់ព័ន្ធរឿងព្រៃឈើ រឿងកាប់ទន្ទ្រាន រើរានព្រៃឈើខុសច្បាប់យកមកជាប្រយោជន៏បុគ្គល យើងត្រូវខិតខំរួមគ្នាទប់ស្កាត់អោយបានតាមរយះនៃការអប់រំ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ អំពីទោសទណ្ឌ អំពីផលប៉ះពាល់នៃបរិស្ថាន៕​ រតនា

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ