រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ
February 26, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្អាតអនាម័យក្នុងថ្ងៃទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ"ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ" ដែលប្រារព្ធធ្វើឡើងនៅសួនច្បារសម្ដេចព្រះសង្ឃរាជជួនណាត ដែលមានការចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ផងដែរ។

      ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មធិការជាតិ វាយតំលៃទីក្រុងស្អាតដែលអានដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះយុវជន កុលបុត្រកុលធីតាខ្មែរឲ្យ បន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកំពស់ការអភិវឌ្ឍន៏ទីក្រុងបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៏វិស័យទេសចរណ៏ និងការរីកចំរើននៃសង្គមជាតិយើង។សារលិខិតបន្តថា ឆ្នាំនេះជាឆ្នាំទី៧ហើយ ដែលយើងប្រារព្ធទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ។

      តាមរយះប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងមានភាពស្អាត និងបៃតង យកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខ សុវត្ថិភាពពេញ លេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អមានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អពោលគឺជាទីកន្លែងដែលអាចផ្តល់ភាពកក់ក្តៅយ៉ាងពិតប្រាកដសំរាប់ការរស់នៅពួកគាត់។ដូចគ្នានេះដែរ ភ្ញៀវទេសចរណ៏ក៏រីករាយទស្សនា និងចង់បានទីក្រុងដែលជាផ្នែកមួយនៃគោលដៅទេសចរណ៏របស់គេ ជាទីក្រុងដ៏ល្អស្អាតមានការយកចិត្តទុកដាក់អំពីភាពស្អាត និងបៃតង អនាម័យល្អមានហេដ្ឋារចនាសម្ពន្ធ័តភ្ជាប់តាមគ្រប់មធ្យោបាយ មានការធានាសន្តិសុខសុវត្ថិភាពពេញលេញ សណ្តាប់ធ្នាប់ល្អ មានការផ្តល់បដិសណ្ឋារកិច្ចល្អ មានសម្បទាផលិតផល និងសេវាទេសចរណ៏ប្រកបដោយគុណភាព៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ