ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្ត​ព្រៃវែង​ និងលោកជំទាវ​ សូមថ្លៃអំណរគុណចំពោះ​ ឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា​ លោក​ លោកស្រី​ និងថ្នាក់ដឹកនាំ​មន្ទីរ​ អង្គភាព​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ និងសប្បុ
October 05, 2017 អ្នកទស្សនា :

ថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្ត​ព្រៃវែង​ និងលោកជំទាវ​ សូមថ្លៃអំណរគុណចំពោះ​ ឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា​ លោក​ លោកស្រី​ និងថ្នាក់ដឹកនាំ​មន្ទីរ​ អង្គភាព​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ និងសប្បុសជនទាំងអស់​ ដែលបានជួយឧបត្ថម្ភ​គាំទ្រ​ ជាសម្ភារៈ​ និងថវិកា​ ដល់ដំណើរកម្មវិធីប្រណាំងទូក​ ង​ ខេត្តព្រៃវែង​។​ ជាពិសេស​ ក្នុងនាម​រដ្ឋបាល​ខេត្ត​ ឯកឧត្តម​ អភិបាលខេត្ត​ សូមសំដែងនូវ​ អំណរគុណ​យ៉ាងជ្រាលជ្រៅបំផុត​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ ដែលជានិច្ចកាល​ សម្តេច​ តែងបានជួយឧបត្ថម្ភគាំទ្រ​ ទាំងស្មារតី​ សម្ភារៈ​ និងថវិកា​ ធ្វើអោយការប្រណាំងទូក​ ង​ របស់ខេត្តព្រៃវែង​ ប្រព្រឹត្តទៅ​ប្រកបដោយគួរជាទីមោទនៈ​ បំផុត។​ ជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាលខេត្ត​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន​ ឯកឧត្តម​ ស​ សុខា​ អ្នកតំណាង​រាស្រ្ត​មណ្ឌល​ខេត្តព្រៃវែង​ និងលោកជំទាវ​ ដែលបានអញ្ជើញចូលរួម​ក្នុងពិធីបិទការប្រណាំងទូក​ ង​ ខេត្តព្រៃវែង​របស់យើង​ នាពេល​នេះ​ ។​ ជាមួយ​នេះផងដែរ​ ក៏សូមថ្លែងអំណរគុណចំពោះ​ ឯកឧត្តម​ លោកជំទាវ​ លោក​ឧកញ៉ា​ លោក​ លោកស្រី​ ព្រមទាំង​សប្បុរសជន​ ដែលបានគាំទ្រក្នុងព្រឹត្តិការណ៌ខេត្តដ៏មានសារៈសំខាន់នេះ​ ជាពិសេស​ សូមថ្លែងអំណរគុណដល់​ មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ និងគណៈកម្មការរៀបចំពិធីប្រណាំងទូក​ ដែលបានយកអស់កំលាំងកាយកំលាំងចិត្ត​ ប្រាជ្ញា​ស្មារតី​ ប្រកបដោយការទទួលខុសត្រូវ​ និងច្នៃប្រឌិតខ្ពស់​ ធ្វើអោយពិធីប្រ​ណាំងទូក​ ង​ ខេត្តព្រៃវែង​ ឆ្នាំ២០១៧​ ដំណើការទៅបានប្រកបដោយភាពអធិកអធម​ សប្បាយរីករាយ​ ធានាបាននូវសន្តិសុខ​ សណ្នាប់ធ្នាប់សាធារណៈ​ របៀបរៀបរយ​ ចរាចរណ៍​ និងសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ​ ដែលមកទស្សនាកំសាន្តបានល្អប្រសើរ។​ ឯកឧត្តម​ អភិបាលខេត្ត​ សូមគោរព​ជូនពរ​ ឯកឧត្តម​ លោកជំទាវ​ លោក​ឧកញ៉ា​ លោក​ លោកស្រី​ បងប្អូនប្រជាពលរដ្ឋ​ ទាំងអស់​ និងកីឡាករ​ អោយទទួលបាននូវសុខភាពល្អបរិបូណ៌​ ជោគជ័យ​ សិរីសួស្ដី​ វិបុលសុខ​គ្រប់ប្រការ​ កុំបីឃ្លៀងឃ្លាតឡើយ​ ។​ សូមអោយដំណើរវិលត្រឡប់របស់បងប្អូន​ ទៅកាន់លំនៅដ្ឋានវិញ​ បានប្រកបដោយសុខសុវត្ថិភាព។​ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង( ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ