រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យគណៈប្រតិភូកងនាវាស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
February 25, 2019 អ្នកទស្សនា :

      នៅថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ ២០១៩ គណៈប្រតិភូនាវាស្វ័យការពារជប៉ុនដឹកនាំដោយលោកវីរនាវីឯក យូស៊ីយូគី ណាកាហ្គាណា YOSHIYOKI NAKAGANA មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ១ កងនាវាស្វ័យការពារជប៉ុន និងលោក KENNICHI BESSHO ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយនឹងអភិបាលរងខេត្តព្រះសីហនុ ។

      លោក ឈិន សេងងួន អភិបាលរងស្តីទីខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍គណៈប្រតិភូនាវាស្វ័យការពារជប៉ុន មក ដល់ខេត្តព្រះសីហនុ ក្នុងគោលបំណងបំពេញទស្សនៈកិច្ច រឹតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹក និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ព្រមទាំងបានជម្រាបជូនពីការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន មានការរីកចំរើនយ៉ាងគំហុកបណ្ដាលឲ្យហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានរងនូវការខូចខាតដោយសារតែការដឹកជញ្ជូនរថយន្តធុនធំ ក៏ប៉ុន្តែនៅពេលដែលសំណង់សាងសង់ទាំងនោះ រួចរាល់ ខេត្តព្រះសីហនុ នឹងមានសោភ័ណភាព និងបរិស្ថានល្អឡើងវិញ ។ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុនដែលបានគាំទ្រក្នុងកិច្ចសហការការងារមនុស្សធម៌ដល់ប្រជាជនកម្ពុជា តាមរយៈបេសកកម្មនេះ សូមឲ្យលោកប្រធានគណៈប្រតិភូនាវា ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនមកកាន់ប្រទេសកម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ។ ខេត្តព្រះសីហនុមានកំពង់ផែទឹកជ្រៅ និងបានបន្តពង្រីកកំពង់ផែជាបន្តបន្ទាប់ក្រោមកិច្ចសហការរបស់រាជរដ្ឋាភិបាល និងអ្នកបច្ចេកទេសជប៉ុន ធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុ មានសក្តានុពលក្នុងការលើកដាក់នាំចេញចូលយ៉ាងច្រើនសន្ធឹក ។ កន្លងមកក្រុមហ៊ុន JICA ជប៉ុន ក៍បានជួយសិក្សាពីគម្រោងប្លង់មេសម្រាប់ប្រើប្រាស់ដីធ្លីរបស់ខេត្តព្រះសីហនុផងដែរ ។ លោកវរនាវីឯក យូស៊ីយូគី ណាកាហ្គាណា YOSHIYOKI NAKAGANA មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ១ កងនាវាស្វ័យការពារជប៉ុន បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានជួយសម្រួលក្នុងការចូលចតរបស់នាវាស្វ័យការពារជប៉ុនពីរគ្រឿងនៅកំពង់ផែក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីទស្សនកិច្ចរួមចំណែកដល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ ។ លោកបានបន្តថា នេះជាលើកទី១ ដែលរូបលោកបានមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយនាវិករបស់លោកប្រមាណជា ១០០នាក់ ធ្លាប់បានមកខេត្តព្រះសីហនុ បើប្រៀប ធៀបរយៈពេលមុន គឺមានការខុសគ្នាយ៉ាងច្រើន ព្រោះមានអគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន អាហារដ្ឋាន និងផ្សារទំនើបជាច្រើនកំពុងមានវត្តមាននៅខេត្តព្រះសីហនុ ៕អែមមី

ប្រភពៈរដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ