រដ្ឋបាលខេត្តរតនគិរី និងគណៈកម្មការ នៃព្រឹទ្ធសភា បើកកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល
February 26, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៩  ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដោយអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត បានទទួលបដិសណ្ឋារកិច្ច និងប្រជុំពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតបានដឹកនាំប្រតិភូចុះសិក្សាស្វែងយល់ និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៃព្រឹទ្ធសភា។

      ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី  បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមានរបស់ប្រតិភូគណៈកម្មការ ដែលបានបំពេញបេសកកម្មការងារនៅខេត្តភូមិភាគឥសាន្តមួយនេះ។ ព្រមជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានរាយការណ៍សង្ខេបជូនអំពីទីតាំងភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តជូនគណៈកម្មការបានទទួលជ្រាបផងដែរ។

      ឯកឧត្តមបណ្ឌិតបានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើន និងការដឹកនាំរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្តរតនគិរី បានយ៉ាងល្អប្រសើរ  បើទោះបីជាខេត្តនៅឆ្ងាយពីរាជធានីយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនអំពីគោលបំណងដែលគណៈកម្មការចុះមកនេះដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតសំខាន់ លើសេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍរបស់ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្ត និងបច្ចុប្បន្នភាព ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដូចជា៖ ផែនការវិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន និងផ្សេងៗទៀត ការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា និងសិក្សាស្វែងយល់អំពីប្រតិបត្តិការវិស័យឯកជន បញ្ហាប្រឈម និងការគ្រប់គ្រងចលនាសហគមន៍កសិកម្មនៅក្នុងខេត្ត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ