អភិបាលខេត្តព្រះវិហារ បញ្ជារឲ្យចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់ ជាពិសេសសិប្បកម្មក្បែរតំបន់ព្រៃអភិរក្ស ក៏ដូចជាបទល្មើសធនធានធម្មជាតិ
February 25, 2019 អ្នកទស្សនា :

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្រ្តីជំនាញ និងមន្រ្តីពាក់ព័ន្ធ ត្រូវពង្រឹងការចុះ បង្ក្រាបសិប្បកម្មឈើខុសច្បាប់ ជាពិសេសសិប្បកម្មក្បែរតំបន់ព្រៃអភិរក្ស ក៏ដូចបទល្មើសធនធានធម្មជាតិ ការរុករានដីព្រៃដោយខុសច្បាប់ផ្សេងៗ។ បន្ថែមពីនេះ ឯកឧត្តមនឹងចាត់វិធានការឲ្យបានខ្លាំងក្លាចំពោះមន្រ្តីណាមួយដែលនៅពីក្រោយខ្នងនៃការកាប់បំផ្លាញព្រៃឈើ ពិសេសតំបន់ព្រៃអភិរក្សតែម្តង ហើយឯកឧត្តមណែនាំដល់មន្រ្តីបរិស្ថានត្រូវទប់ស្កាត់ឲ្យបានបទល្មើសទាំងនេះ កុំចាំតែឈើដឹកតាមផ្លូវត្រូវការពារឈើកុំឲ្យដួលទើបធានារក្សានូវនិរន្ត៍ភាពធនធានធម្មជាតិខេត្តព្រះវិហារយើងឲ្យបានគង់វង្ស។

លើសពីនោះទៀត ឯកឧត្តមអភិបាលខេត្ត បានណែនាំ ៣ ចំនុចបន្ថែមដូចខាងក្រោម៖
១. គ្រប់កងកម្លាំងឈរជើងការពារតាមបណ្តោយព្រំដែន ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អ តាមរយះបង្កើននូវជំនួបនានា សកម្មភាពកីឡាមិត្តភាព ត្រូវរក្សាភាពស្ងៀមស្ងាត់ អត់ធ្មត់ ស្របពេលប្រទេសថៃមានព្រឹត្តិការណ៍បោះឆ្នោតខិតជិតមកដល់នេះ។
២. ស្នងការនគរបាលខេត្ត ក្រុង ស្រុក ត្រូវពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសនរគបាលប៉ុស្តិ៍ ចេះប្រើប្រាស់កម្លាំងប្រជាការពារឈរនៅតាមភូមិ ឃុំរបស់ខ្លួនក្នុងកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អ ស្របតាមគោលនយោបាយទាំង០៩ ចំនុច "ភូមិ-ឃុំមានសុវត្ថិភាព"។
៣. អភិបាលក្រុង ស្រុក ត្រូវណែនាំដល់ក្រុមហ៊ុនទទួលប្រមូលសំរាមត្រូវបង្កើនសកម្មភាពប្រមូលសំរាមឲ្យបានទាន់ពេលវេលានៅតាមទីផ្សា ដងផ្លូវ និងតាមផ្ទះរបស់ប្រជាពលរដ្ឋ ធានាថាក្រុង ស្រុកយើងមានសោភ័ណភាពល្អ និងស្អាតជានិច្ច។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តបានជម្រាបពីមហាកិត្តិយសដែលខេត្តព្រះវិហារទទួលបានជ័យលាភីនៃពាន់រង្វាន់ភោជនីយដ្ឋានស្អាត ពានរង្វាន់ធុរកិច្ចបៃតង និងការរៀបចំបង្គន់អនាម័យសាធារណៈស្រស់ស្អាតផងដែរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ