រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩
February 25, 2019 អ្នកទស្សនា :

       នៅថ្ងៃចន្ទ ៦ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខ ថៃសាន្ត រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការ ងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងឈរជើងក្នុងខេត្តក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីសាលាខេត្ត មេឃុំ ចៅសង្កាត់ និងប៉ុស្ដិ៍នរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្តកំពង់ឆ្នាំង។

       ថ្លែងបើកកម្មវិធី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារទទួលបាននូវសមិទ្ធផលនានាគួរឱ្យកត់សម្គាល់។ នេះពិតជាមានមោទនភាព ដែលសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ហើយសមិទ្ធផលទាំងនេះគឺជាសមិទ្ធផលរួមក្នុងខេត្ត ក៏ដូចជាក្នុងព្រះរាជាណា ចក្រកម្ពុជាផងដែរ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា៖ កត្តាគោលនយោបាយដែលជម្រុញឱ្យមានការអភិវឌ្ឍនេះ ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀត៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ