អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋវ័យចំណាស់ នៅស្រុកស្វាយចេក
February 25, 2019 អ្នកទស្សនា :

      នៅថ្ងៃចន្ទ ៦ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ  និងឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋវ័យចំណាស់ នៅវត្តស្វាយចេក ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

      ក្នុងឱកាសជួបសំណេះសំណាលក្នុងភាពស្និតស្នាលនឹករលឹកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណលោកតា លោកយាយ ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ និងជាមន្ត្រីរាជការ កងកម្លាំងទាំងអស់បានចូលរួមសាមគ្គីភាពគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការទប់ស្កាត់ការវិលមកវិញនូវរបបខ្មែរក្រហម សង្គ្រាម ចូលរួមចំណែកក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ។ ជាមួយគ្នានោះ ឯកឧត្តម កែ គឹមយ៉ាន ក៏បានរំលឹកអនុស្សាវរីយ៍ ប្រវត្តិតស៊ូខ្លះៗនៅតំបន់ស្រុកស្វាយចេកនេះជាក់ស្តែងទីតាំងក្នុងវត្តស្វាយចេកនេះតែម្តងកន្លែងបញ្ជាការ ស្នាក់នៅធ្វើការ ដែលឯកឧត្តមជាកងទ័ពក្នុងភាពជាយុទ្ធជន ក្នុងសម័យសង្គ្រាមតស៊ូដ៏លំបាកវេទនា រួមជាមួយកម្មាភិបាល យុទ្ធមិត្ត ដទៃទៀត។

      ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដោយសារ ប្រទេសជាតិ​មានសុខសន្តិភាព​ សុវត្ថិភាព ​បរិបូរណ៍ពេញផ្ទៃប្រទេស ក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ​ ហ៊ុន​ សែន​ ជាប្រមុខដឹកនាំ​ ទើបយើងបានមកអង្គុយជួបជុំគ្នានិយាយ ពីការអភិវឌ្ឍនេះ និងរំលឹកអនុស្សាវរីយ៍ដ៏លំបាកវេទនារយៈកាលកន្លងមកជាមួយពុកម៉ែបងប្អូន ។ ជាមួយគ្នានេះ​ដែរ ឯកឧត្តម កែ គឹមយ៉ាន​ ក៏បានសម្តែង​នូវការកោតសរ សើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សទាំង អស់នៃស្រុកស្វាយចេក ​ដែលបានខិតខំបម្រើប្រជាពលរដ្ឋ និងចូលរួមអនុវត្តន៍បានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិភាព សន្តិសុខ សណ្តាប់ ធ្នាប់សង្គម លើកកម្ពស់​គុណភា​​ព ​​នៃការផ្តល់សេវាសាធារណៈ សេវាសង្គមកិច្ច សុខាភិបាល និងអប់រំ​ សំដៅអភិវឌ្ឍន៍ភូមិឋានឱ្យរីកចម្រើនសម្បូរសប្បាយ​ថែមទៀត​។

     ជាចុងបញ្ជប់ ឯកឧត្តម និងលោកជំទាវ បានប្រគេនថវិកា កសាងសាលាធម្មសភាបន្ត ១ម៉ឺនដុល្លារ ជួយចាក់បេតុងអមស្ទឹងស្វាយ កសាងសាលារៀន១ខ្នងក្នុងសាលាបឋមសិក្សាស្វាយចេក ព្រមទាំងផ្តល់អំណោយដល់លោកតា លោកយាយ មន្ត្រីរាជការ កងកម្លាំង ចូលរួមនូវអំណោយមួយចំនួនផងដែរ៕អែមមី

ប្រភពៈរដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ