អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ សាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តអង្គសិរី ស្រុកកណ្តាលស្ទឹង
February 24, 2019 អ្នកទស្សនា :

      នៅថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តអង្គសិរី ស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពី ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការ និងសិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាង ១ពាន់អង្គ/នាក់។

      ថ្លៃងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា សមិទ្ធផលនានាដែលយើងមាននាពេលនេះគឺកើតចេញពីសន្តិភាព ហើយលទ្ធផលសន្តិភាពថ្ងៃនេះ គឺសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំរបស់យើងបានយកជីវិតជាដើមទុន ទៅប្ដូរដើម្បីបានសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ។ ឯកឧត្តមបន្តថា រយៈពេលជាង ៥០០ឆ្នាំមកហើយកម្ពុជាពុំដែលស្គាល់នូវសុខសន្តិភាពពេញលេញទូទាំងប្រទេសឡើយ ប៉ុន្តែក្រោយការលះបង់ និងការដឹកនាំតស៊ូរបស់សម្តេចតេជោ សង្គ្រាមនៅកម្ពុជាត្រូវបានបញ្ចប់ និងរក្សាបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេសជាប្រវត្តិសាស្ត្រ។ ឯកឧត្តមបន្ថែមថា សុខសន្តិភាព បានបង្កបរិយាកាសល្អដើម្បីធ្វើការអភិវឌ្ឍ និងកសាងសមិទ្ធផលនានានៅទូទាំងប្រទេស ជាក់ស្ដែងដូចជាសាលាធម្មសភាដ៏ធំ ខ្ពស់ស្កឹមស្កៃ និងសមិទ្ធផលនានានៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនាពេលនេះ ដែលបាននិងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់ គឺសុទ្ធសឹងជាផ្លែផ្កានៃសន្តិភាពដែលយើងទាំងអស់គ្នាទទួលបានមកដោយលំបាក។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតក៍បានសំណូមពរឱ្យលោកយាយ លោកតា ពូមីង និងប្អូនៗយុវជន សិស្សានុសិស្សទាំងអស់ សូមរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស យូរអង្វែង ព្រោះថាបើមានសុខសន្តិភាពទើបមានការអភិវឌ្ឍ និងរីកចម្រើន ហើយម្យ៉ាងទៀត សូមកុំលង់ជឿការបំភ្លៃពត៌មាន និងសច្ចភាពប្រវត្តិសាស្រ្តដែលនាំឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមសារជាថ្មីម្តងទៀត ៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ