អភិបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សាពិសេសដើម្បីត្រៀមជួសជុលកែលម្អផ្លូវនិងលូក្នុងក្រុង
February 24, 2019 អ្នកទស្សនា :

       ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិសេសដើម្បីពិភាក្សាបញ្ហាជួសជុលកែលម្អផ្លូវ និងលូជាច្រើនខ្សែក្នុងក្រុងព្រះសីហនុ អោយមានភាពល្អប្រសើរឡើងវិញ។ ក្នុងនោះផ្លូវខ្លះគ្រោងពង្រីកបន្ថែមផងដែរ។ ចំពោះមុខនេះរដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងធ្វើលូនិងផ្លូវ៤០០ ទទឹង១៣ម ប្រវែង ១,៣៥០ម (ផ្លូវក្រោយផ្ទះសម្តេចតេជោ)និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដោយតម្រូវអោយមានការចូលរួមបដិភាគពីអ្នកមានដីមានផ្ទះនៅតាមដងផ្លូវក្នុងតំបន់នេះ។           តាមអនុសាសន៍អភិបាលខេត្ត កិច្ចការនេះប្រគល់អោយមន្ទីរសាធារណៈការជាអ្នកធ្វើ ហើយគ្រោងនឹងចាប់ផ្តើមនៅដើមខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។ បើតាមអភិបាលខេត្តព្រះសីហនុ ផ្លូវជាច្រើនខ្សែរ(២២គម្រោង)គ្រោងនឹងជួសជុលកែលម្អឡើងវិញតាមគម្រោងអទិភាពនិងទំហំថវិកាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ កិច្ចប្រជុំនេះធ្វើឡើងថ្ងៃសៅរ៍ ៤ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩៕អែមមី

ប្រភពៈខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ