អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំ ស្តីពីការពិភាក្សារកដំណោះស្រាយលើបញ្ហាការស្នើសុំអាជីកម្មដឹកដីក្រួសក្រហម អាជីវកម្មខ្សាច់សំណង់ និងសាងសង់សំណង់ចិញ្ចឹមត្រចៀកកាំ
February 23, 2019 អ្នកទស្សនា :

       លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពិភាក្សារកដំណោះស្រាយលើបញ្ហាការស្នើសុំអាជីកម្មដឹកដីក្រួសក្រហម និងការស្នើសុំអាជីវកម្មខ្សាច់សំណង់ ព្រមទាំងការស្នើសុំសាងសង់សំណង់ចិញ្ចឹមត្រចៀកកាំ នៅថ្ងៃសុក្រ ៣ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

       នៅក្នុងឱកាសនោះលោកជំទាវ សូមអោយសមាជិក នៃអង្គប្រជុំទាំងអស់ ធ្វើការពិភាក្សារកដំណោះស្រាយលើបញ្ហាការស្នើសុំអាជីកម្មដឹកដីក្រួសក្រហម និងការស្នើសុំអាជីវកម្មខ្សាច់សំណង់ ព្រមទាំងការស្នើសុំសាងសង់សំណង់ចិញ្ចឹមត្រចៀកកាំ ដែលត្រូវឆ្លងការពិនិត្យ នៅមន្ទីរបរិស្ថានខេត្ត និងសេវាមួយចំនួន ដែលជាស្ថិតក្នុងអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកោះកុង ដើម្បីកំណត់គោល ការណ៍រួមទាំងអស់គ្នា សម្រាប់ការផ្តល់សេវាអោយកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ