រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យ ដើម្បីជម្រុញប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ជាយថាហេតុ
February 23, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាជាតិបង្កានិងពន្លត់អគ្គិភ័យ ដើម្បីជម្រុញ ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ជាយថាហេតុនេះ ។ ទិវានេះបានប្រារព្ធធ្វើទៅក្រោមអធិបតី ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ និង ជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ គរុសិស្ស សិស្សានុសិស្ស និង ប្រជាពលរដ្ឋ រួមទាំងក្រុមជំនាញពន្លត់អគ្គីភ័យប្រទេសថៃចូលរួមផងដែរ ។

     ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការគោរពទិវាជាតិបង្ការ និង ពន្លត់អគ្គិភ័យ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យ និង មានសារៈសំខាន់ ក្នុងគោលបំណងបំផុសការចូលរួមពីគ្រប់បណ្តាស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ផ្នែកឯកជន ជាសំខាន់បងប្អូនប្រជាពលរដ្ឋ បានយល់ដឹង គាំទ្រ និង ចូលរួមយ៉ាងសស្រាក់សស្រាំជាមួយកងកម្លាំងសមត្ថកិច្ច ប្រកបដោយការបេ្តជ្ញាយ៉ាងមុតមាំ ដើមី្បកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីបញ្ហាអគ្គីភ័យ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និង អំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ មន្ត្រីរាជការ និងវិស័យឯកជន ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យកើតមានអគ្គីភ័យនេះ ក្នុងនោះដែរអាជ្ញាធដែនដីគ្រប់ជាន់ថ្នាក់ ក៏ត្រូវបង្កើននូវការចាត់វិធានផ្សព្វ ផ្សាយ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យបណ្តាម្ចាស់គេហដ្ឋាន ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើម ឲ្យមានការប្រុងប្រយ័ត្ននូវគ្រប់វិនាទីចំពោះដើមចោទដែលអាចបង្កឲ្យកើតមានអគ្គិភ័យ ដូចជាភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទៀន ធូប ភ្លើងព្រៃ ភ្លើងបារី រំសែវជាតិផ្ទុះ ប្រេងឥន្ធៈ ឧស្ម័នចំហេះ សារធាតុគីមី ដែលជាវត្ថុងាយឆេះ សំខាន់លើបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមលំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និង ក្លឹមកម្សាន្តជាដើម។ ឯកឧត្តមក៏បានធ្វើការកោតសរសើរដល់កងកម្លាំងនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន នគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរអប្សរា និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអង្គភាពមួយចំនួន រួមទាំងវិស័យឯកជន ដែលបានសហការគ្នាល្អ ក្នុងការខិតខំយកចិត្តទុកដាក់ ចូលរួមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអគ្គិភ័យ បានទាន់ពេលវេលានៅខេត្តសៀមរាប៕អែមមី

ប្រភពៈរដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ